ក្រុមការងារក្រសួងផែនការ បន្តចុះពិនិត្យ និងជំរុញការកំណត់អត្តសញ្ញាណគ្រួសារងាយរងហានិភ័យ
ភ្នំពេញ៖ ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកផែនការ ឯកឧត្តម កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ លោក ស្រេង សោភ័ណរស្មី ប្រធាននាយកដ្ឋានជំនួយសង្គម នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម សហការជាមួយឯកឧត្តម ប្រធានមន្ទីរផែនការ នាព្រឺកថ្ងៃច័ន្ទ ៧ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បានបន្តចុះពិនិត្យមើលដំណើរការអនុវត្តកំណត់អត្តសញ្ញាណគ្រួសារងាយរងហានិភ័យ ក្នុងនោះរួមមាន៖ ខេត្តព្រៃវែង ត្បូងឃ្មុំ និងខេត្តកំពង់ចាម។
ឯកឧត្តម ថេង បញ្ញាធន បានជួបពិភាក្សាជាមួយអាជ្ញាធរស្រុក/ក្រុង និងឃុំ/សង្កាត់ ដើម្បីដោះស្រាយបញ្ហាប្រឈម និងជំរុញល្បឿនការងារនេះ ឱ្យបានទាន់ពេលសម្រាប់ការអនុវត្តកញ្ចប់គោលនយោបាយអន្តរាគមន៍ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ពី ការប៉ះពាល់ទឹកជំនន់នៅឆ្នាំនេះ ធំជាងឆ្នាំ២០២០៕