**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយគ្រួសារសពពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលទទួលមរណភាព ដោយការរញ្ជួយដីក្នុងប្រទេសថៃ**ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ទទួលស្វាគមន៍ គណៈប្រតិភូខេត្តដុងថាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តមរដ្ឋមន្ត្រី​ កែវ រតនៈ ក្រើនរំលឹកដល់បងប្អូនកងទ័ព ត្រូវចូលរួមថែរក្សាការពារធនធានធម្មជាតិ និងអនុវត្តគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ឱ្យបានរឹងមាំ**លុចសំបួ ផ្តល់ថវិកាជំនួយ ២លានអឺរ៉ូ គាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា តាមរយៈគម្រោងបោសម្អាតមីនដេីម្បីលទ្ធផល**ក្រសួងការងារកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ**គ្រឹះស្ថានអង្គរ៖ រយៈពេល៣ខែ កម្ពុជាទទួលបានចំណូលជិត ១៩លានដុល្លារ ពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ**លោក ឌួង ឆាយ សម្រេចប្រគល់កូនស្រី ទៅឲ្យអតីតប្រពន្ធ អ្នកនាង ដេត ម៉ាលីណា ដោយការស្ម័គ្រចិត្ត តាមកាលកំណត់របស់អាជ្ញាសាលា**អ្នកភូមិប្រាសាទ ស្រុកពួក មកធ្វើកិច្ចពិធីកោរជុក នៅប្រាសាទអង្គរវត្ត**អ្នកត្រៀមឆ្លងស្ពានអ្នកលឿង ត្រូវដឹងពីការត្រៀមជើងព្រួលរំដោះការកកស្ទះរបស់អាជ្ញាធរ ក្នុងឱកាសឆ្នាំថ្មី**មន្ទីរបញ្ចកោណ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេគសិត បានពង្រឹងសមត្ថភាពយោធាសហរដ្ឋអាម៉េរិកកាន់តែខ្លាំងនៅតំបន់មជ្ឈិមបូព៌ា**សហរដ្ឋអាម៉េរិកយល់ព្រមលក់យន្តហោះចម្បាំង F-16 ក្នុងតម្លៃ៥,៥៨ ពាន់លានដុល្លារ ទៅឱ្យហ្វីលីពីន**រដ្ឋមន្ត្រីមហាផ្ទៃ៖ ឆន្ទៈដ៏ធំរបស់រាជរដ្ឋាភិបាល គឺមិនឱ្យទឹកដីបាត់បង់សូម្បីតែ ១សង់ទីម៉ែត្រ ហើយក៏មិនមានចិត្តទៅដណ្ដើមទឹកដីរបស់អ្នកណាឡើយ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរនៅរាជធានីភ្នំពេញ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារសំណង់មួយចំនួន ជូនប្រតិបត្តិការសឹករងកំពង់ធំ**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរបន្តថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**បទវិភាគ៖សូមដាស់តឿនអាជ្ញាធរតៃវ៉ាន់របស់បុគ្គលវីលៀម ឡៃថា៖រាល់សកម្មភាពអបគមន៍និយមដែលប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យគឺមានតែផ្លូវទាល់ច្រកប៉ុណ្ណោះ**លោក Wang Yi ថ្លែងអំពីសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិក៖ បើអាមេរិកបន្តកំហែងយកប្រយោជន៍ នោះភាគីចិននឹងតបតវិញយ៉ាងដាច់ខាត**អង្គភាពសារព័ត៌មាន Hot News Asia ទទួលបានបណ្ណសរសើរពី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល**អភិបាលខេត្តបាត់ដំបង ចុះទទួលស្វាគមន៍ពលករខ្មែរវិលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំថ្មី នៅច្រកទ្វាព្រំដែនអន្តរជាតិដូង**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធ និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

បទវិភាគ៖ប្រទេសចិនដែលមានភាពបើកទូលាយនឹងនាំមកនូវឱកាសកាន់តែច្រើនដល់ប្រទេសអាស៊ាន



ថ្ងៃទី២៧ ខែតុលា ពិធីសម្ពោធនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន បានបើកធ្វើនៅក្រុងភ្នំពេញ រាជធានីកម្ពុជា ផ្លែមៀនបានក្លាយជាផ្លែឈើស្រស់របស់កម្ពុជាប្រភេទទីបីដែលអាចនាំចេញទៅកាន់ប្រទេសចិនដោយផ្ទាល់បន្ទាប់ពីចេកនិងស្វាយ នេះគឺជាលទ្ធផលជាផ្លែផ្កាមួយទៀតនៃកិច្ចសហប្រតិបតិ្តការលើវិស័យកសិកម្មរវាងចិននិងកម្ពុជា ដែលនឹងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ ។
ភាពបើកទូលាយ ជានិមិត្តសញ្ញាយ៉ាងច្បាស់លាស់របស់ប្រទេសចិននាពេលបច្ចុប្បន្ន ។ ភាពបើកទូលាយ ជាផ្លូវតែមួយគត់ឆ្ពោះទៅកាន់វិបុលភាពនិងការអភិវឌ្ឍរបស់ប្រជាជាតិ ។ របាយការណ៍ការងាររបស់សមាជបក្សកុម្មុយនីស្តចិនលើកទី២០ដែលទើបបិទបញ្ចប់បានលើកឡើងថា ចាំបាច់ត្រូវអនុវត្តគំនិតអភិវឌ្ឍន៍បែបថ្មីដោយគ្រប់ជ្រុងជ្រោយនិងត្រឹមត្រូវ ប្រកាន់ខ្ជាប់ការបើកទូលាយប្រកបដោយកម្រិតខ្ពស់ចំពោះបរទេស ពន្លឿនការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មីដែលចាត់ទុកការវិលជុំក្នុងស្រុកជាតួអង្គសំខាន់និងការវិលជុំទាំងជាតិនិងអន្តរជាតិជំរុញគ្នាទៅវិញទៅមក។ ប្រទេសចិនបានបង្ហាញទៅកាន់ពិភពលោកនូវជំនឿចិត្តនិងការប្តេជ្ញាចិត្តក្នុងការជំរុញការបើកទូលាយប្រកបដោយកម្រិតខ្ពស់ចំពោះបរទេសយ៉ាងមុតមាំមិនងាករេ ក្នុងពេលជាមួយគ្នានេះក៏បានផ្តល់ឱកាសអភិវឌ្ឍន៍ក្នុងទីផ្សារចិនដ៏ទូលំទូលាយដល់បណ្តាប្រទេសនានា ។
ក្នុងរយៈពេលយូរ ចិននិងអាស៊ានបានប្រកាន់ខ្ជាប់ការជំរុញការផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះតាមរយៈកិច្ចសហប្រតិបតិ្តការប្រកបដោយភាពបើកទូលាយ ដែលបានជំរុញឱ្យទំនាក់ទំនងទ្វេភាគីក្លាយជាគំរូដ៏ជោគជ័យបំផុតនិងមានកម្លាំងរស់រវើកបំផុតក្នុងកិច្ចសហប្រតិបតិ្តការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ ឆ្នាំ២០២២ ជាឆ្នាំទីមួយនៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអាស៊ាន ហើយក៏ជាឆ្នាំទីមួយនៃការចូលជាធរមានជាផ្លូវការនៃកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (ហៅកាត់ RCEP)ដែរ ។ ពាណិជ្ជកម្មទ្វេភាគីរវាងចិននិងអាស៊ានបានបន្តនិន្នាការកើនឡើងដ៏ល្អប្រសើរ ហើយបានបង្ហាញពីភាពធន់ដ៏ខ្លាំងនិងសក្តានុពលដ៏ធំធេង ។
ពីខែមករាដល់ខែកញ្ញាឆ្នាំនេះ ទំហំពាណិជ្ជកម្មនាំចេញនាំចូលរវាងចិននិងអាស៊ាន មានចំនួន៤,៧ទ្រីលានប្រាក់យាន់ចិន កើនជាង១៥,៥ភាគរយ បើប្រធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន សមាមាត្រក្នុងទំហំពាណិជ្ជកម្មសរុបជាមួយបរទេសរបស់ប្រទេសចិនត្រូវបានលើកកម្ពស់ដល់ ១៥,២ភាគរយ ។ ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំជាងគេរបស់អាស៊ានក្នុងរយៈពេល១៣ឆ្នាំជាប់ៗគ្នា ក្នុងនាមជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ចិន ឋានៈរបស់អាស៊ានក៏ត្រូវបានពង្រឹងថែមមួយកម្រិតទៀត ។ ការប្រាស្រ័យទាក់ទងរវាងចិននិងអាស៊ានមានភាពកាន់តែជិតស្និទ្ធ កិច្ចសហប្រតិបតិ្តការផ្នែកខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ក៏មានភាពកាន់តែស៊ីជម្រៅ ដែលបានផ្តល់កម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសកល ។
បច្ចុប្បន្ននេះ ចិននិងអាស៊ានមានទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មយ៉ាងជិតសិ្នទ្ធ ដែលជាដៃគូពាណិជ្ជកម្មធំជាងគេរវាងគ្នានិងគ្នា ហើយបានផ្តល់ការទ្រទ្រង់ដល់គ្នាទៅវិញទៅមកក្នុងការរួមគ្នាទប់ទល់នឹងស្ថានភាពដែលកត្តាអវិជ្ជមាននៃសេដ្ឋកិច្ចសកលកាន់តែច្រើនឡើងៗ ។ ប្រឈមមុខនឹងភាពបម្រែបម្រួលដ៏ខ្លាំងដែលមិនធ្លាប់មានក្នុងរយៈពេល១រយឆ្នាំ ប្រឈមមុខនឹងបរិយាកាសខាងក្រៅដែលមានភាពកាន់តែស្មុគស្មាញ ប្រទេសអាស៊ានកាន់តែរំពឹងទុកថា នឹងបន្តបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យពាណិជ្ជកម្មនិងវិនិយោគជាមួយប្រទេសចិនតទៅទៀត ក្នុងន័យគាំពារសុវត្ថភាពនិងស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ ក៏ដូចជាបង្កើតទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគីក្នុងតំបន់ដែលអាចផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមកថែមមួយកម្រិតទៀត ។
ប៉ុន្មានថ្ងៃខាងមុខនេះ កិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបតិ្តការអាស៊ីបូព៌ានិងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នឹងបើកធ្វើនៅក្រុងភ្នំពេញ រាជធានីកម្ពុជា ។ ពេលថ្មីៗកន្លងទៅនេះ សម្ភារៈជាច្រើន ជាជំនួយឥតសំណងរបស់ប្រទេសចិនបានដឹកមកដល់និងប្រគល់ឱ្យកម្ពុជា ដើម្បីប្រើប្រាស់តាមតម្រូវការជាពិសេសរបស់កម្ពុជាដែលជាម្ចាស់ផ្ទះផ្លាស់វេនរៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ។ ក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះ រដ្ឋសមាជិកនៃអាស៊ាននានានឹងទប់ទល់យ៉ាងសកម្មចំពោះបម្រែបម្រួលនៃស្ថានការណ៍សកល ដើម្បីធានាតួនាទីជាស្នូលរបស់អាស៊ានក្នុងតំបន់ ក៏ដូចជាពន្លឿនជំហានស្តារឡើងវិញក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ ។
បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងចិននិងអាស៊ានកំពុងស្ថិតក្នុងដំណាក់កាលគន្លឹះសម្រាប់លើកកម្ពស់កម្រិតថ្នាក់ ការអភិវឌ្ឍបែបលោតផ្លោះលើវិស័យនយោបាយ សន្តិសុខ កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិជាដើមក្នុងរយៈពេល៣០ឆ្នាំកន្លងទៅ បានចាក់គ្រឹះដ៍រឹងមាំសម្រាប់ឱ្យទំនាក់ទំនងទ្វេភាគីលើកកម្ពស់កម្រិតថ្នាក់ ។ នៅពេលអនាគត

ចិននិងអាស៊ាននឹងពឹងផ្អែកលើឧត្តមភាពរៀងៗខ្លួន បន្តធ្វើកិច្ចសហប្រតិបតិ្តការកាន់តែស៊ីជម្រៅលើវិស័យវិនិយោគទៅវិញទៅមក ហេដ្ឋារចនាសម័្ពន្ធ និងផលិតភាពអន្តរជាតិជាដើមតទៅទៀត ។ ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគីរវាងចិននិងអាស៊ានប្រកបដោយភាពរស់រវើក នឹងជំរុញដោយមានប្រសិទ្ធភាពនូវដំណើរសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ព្រមនិងរួមចំណែកដល់ការស្តារឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោកផងដែរ ៕

 

អត្ថបទដែលជាប់ទាក់ទង