ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តេីមគិតកម្រៃ
ភ្នំពេញ៖ ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តេីមគិតកម្រៃហើយពីថ្ងៃទី ១ វិច្ឆិការ ឆ្នាំ២០២២ វេលា 07:00ព្រឹក តទៅការបង់ប្រាក់នឹងត្រូវធ្វេីឡេីង តាមចម្ងាយជាក់ស្តែង។
ឧទាហរណ៍ ចម្ងាយ 187.05km “ភ្នំពេញ-ក្រុងព្រះសីហនុ“
បង់ 12$ (បានចុះតម្លៃមកត្រឹម 80%រួច) សម្រាប់យានយន្តដែលត្រូវបង់កម្រៃ Type “A”ខាងក្រោម៖
1. រថយន្តប្រភេទគ្រួសារ 7កៅអី ចុះក្រោម
2. រថយន្តផ្ទុកទំនិញ ក្រោម 2តោន
3. ទោចក្រយានយន្តកម្លាំងចាប់ពី 500cc ឬ 27kW ឡេីង មានបិទ លតាបត្រ (ស្ទីគ័រ) សម្គាល់អនុញ្ញាតដោយក្រសួង។
តារាងកម្រៃលម្អិតត្រូវគិតតាមចម្ងាយ និងប្រភេទយានយន្ត ជាក់ស្តែង ដូចមានក្នុងតារាងជូនភ្ជាប់។ តារាងកម្រៃ ក៏មានបិទនៅតាមផ្ទាំងព័ត៌មាន ច្រកចេញចូលផ្លូវល្បឿនលឿនផងដែរ។
រាល់យានយន្តចូលប្រេីប្រាស់ផ្លូវល្បឿនលឿន ត្រូវមាន៖
– ផ្លាកលេខសម្គាល់យានយន្ត
– ត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) មានសុពលភាព
– កាតព្វកិច្ចផ្សេងៗតាមច្បាប់ដែលបានកំណត់៕