ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភសម្ភារៈប្រើប្រាស់ ជូនអង្គភាពទីបញ្ជាការស្រាល កងទ័ពជើងគោក ទិសស្រែណូយ
ភ្នំពេញ៖ សម្ភារៈរួមមាន ដូយឡាន រ៉ឺម៉កត្រាក់ទ័រ ១គ្រឿង ប៉ុស្តិ៍ផ្សារ ធុងខ្យល់ កង់បីឥណ្ឌា និងវិទ្យុទាក់ទងមួយចំនួនទៀត ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ្រ ចន្ទមុន្នី តាមរយៈក្រុមការងារ ប្រគល់ជូន ទីបញ្ជាការស្រាលកងទ័ពជើងគោក ទិសស្រែណូយ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នៅទីបញ្ជាការស្រាលកងទ័ពជើងគោក ទិសស្រែណូយ ។
មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហាន នាយទាហានរង និងពលទាហានទីបញ្ជាការស្រាលកងទ័ពជើងគោក ទិសស្រែណូយទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ដែលបានផ្ដល់អំណោយដ៏ថ្លៃថ្លា ជូនដល់ទីបញ្ជាការស្រាលកងទ័ពជើងគោក ទិសស្រែណូយ យើងខ្ញុំទាំងអស់គ្នា ។ ប្តេជ្ញាខិតខំបំពេញភារកិច្ចយ៉ាងម៉ឺងម៉ាត់ ទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព ៕