នាយករដ្ឋមន្ត្រីកម្ពុជា បន្តអំពាវនាវដល់ពលរដ្ឋ គ្រប់និន្នាការនយោបាយ ឲ្យទៅចុះឈ្មោះបោះឆ្នោត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ គ្រប់និន្នាការនយោបាយទាំងអស់ ដែលពុំទាន់មានឈ្មោះបោះឆ្នោត ឲ្យចុះឈ្មោះឲ្យបានគ្រប់ៗគ្នា ដើម្បីមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត និងអាចបោះឆ្នោតបាន ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ។