ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ ចាត់កម្លាំងល្បាតសហការ តាមខ្សែរបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រទទួលខុសត្រូវ
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជាការកងពលតូចថ្មើរជើងលេខ ៤២ យោធភូមិភាគទី៤ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បានបន្តចាត់តាំងកម្លាំងដើរល្បាតសហ ការ ត្រួតពិនិត្យភូមិសាស្ត្រ និងល្បាតត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃភូមិសាស្ត្រ ដែលអង្គភាពទទួលខុសត្រូវ គ្រប់ចំណុចគោលដៅដែលបានកំណត់ទុក ដើម្បីតាមដានសភាពការណ៍ និង ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ឬបទល្មើសផ្សេងៗ សភាពការណ៍លើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួល។
លោកមេបញ្ជាការ ក៏បានកោតសរសើរដល់ កងកម្លាំងប្រចាំការដែលបាន យកចិត្តទុកដាក់ ដើរល្បាតទាំងយប់ទាំងថ្ងៃ ដែលបទបញ្ជាថ្នាក់លើដាក់ជូន។ និងបានផ្ដាំផ្ញើសួរសុខទុក្ខបងប្អូន កងកម្លាំងទាំងអស់ផងដែរ ។