មេទ័ពជើងគោក និងលោកជំទាវ ឧបត្ថម្ភសម្ភារៈប្រើប្រាស់ ជូនកងពលតូចថ្មើរជើងលេខ៤១
ភ្នំពេញ៖ សម្ភារៈរួមមាន៖ គោយន្ត និងរ៉ឺម៉កសណ្ដោងចំនួន០៨គ្រឿង/ឈុត, ម៉តូចំនួន ១១គ្រឿង, វិទ្យុទាក់ទង Kanwoodចំនួន ១៥គ្រឿង/ឈុត និងស័ង្កសីចំនួន ៧,០០០សន្លឹក ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ជូនកងពលតូចថ្មើរជើងលេខ៤១ យោធភូមិភាគទី៤ កងទ័ពជើងគោក ។
ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ជំនួសមុខឲ្យមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១ ទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ដែលបានផ្ដល់អំណោយដ៍ថ្លៃថ្លា ជូនដល់ទីបញ្ជាការស្រាលកងទ័ពជើងគោក ទិសស្រែណូយ យើងខ្ញុំទាំងអស់គ្នា ។ ប្តេជ្ញាខិតខំបំពេញភារកិច្ចយ៉ាងម៉ឺងម៉ាត់ ទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព ៕