**វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្ររង ១០០% ចំនួន ៧០កន្លែង ដល់ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា សម្រាប់ចែកជូនយុវជនក្នុងស្រុកបវេល**កម្ពុជានាំយកផលិតផលអង្ករទៅបង្ហាញពិភពលោកក្នុងកម្មវិធីពិព័រណ៍ម្ហូបអាហារអន្តរជាតិនៅប្រទេសបារាំង**សម្តេចតេជោ ប្រកាសស្វាគមន៍ លោក ហៃ វណ្ណា ដែលផ្តាច់ខ្លួនចេញពី លោក សម រង្ស៉ី និងស្នើចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា**ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សារយៈពេល៤ឆ្នាំ នៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង**មហាវិថីចំនួន២នៅភ្នំពេញ គ្រោងនឹងរៀបចំកែលម្អឱ្យប្រសើរឡើងដោយប្រើប្រាស់ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)**ប្រធានគណៈមេធាវីថ្មី សន្យាអនុវត្តតាម គោលនយោបាយ ៩ ចំណុចរបស់ខ្លួន**អភិបាលខេត្តកំពត អញ្ជើញប្រកាសចូលកាន់មុខតំណែង ជូនមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្ត សាលាស្រុក ក្រុង និងបណ្តាមន្ទីរ អង្គភាព ជុំវិញខេត្ត**រដ្ឋមន្រ្តីសុខាភិបាល៖ ក្នុងដង្ហើមចេញចូលរបស់យើង យើងត្រូវរកឱ្យឃើញអាទិភាព និងត្រូវធ្វើឱកាសទំាងឡាយឱ្យក្លាយជាកាលានុវត្តភាព ស្របទៅតាមកាលៈទេសៈ ទាំងវិស័យសាធារណៈនិងឯកជន**ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ៖ សម្ដេចមហាបវរធិបតី ជានាយករដ្ឋមន្ត្រី វ័យក្មេង សកម្ម និងជាបញ្ញវន្ត**រដ្ឋលេខាធិការក្រសួងសុខាភិបាល បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលផ្នែកសង្គ្រោះបន្ទាន់ និងរថយន្តគិលានសង្គ្រោះ**រណសិរ្ស កម្ពុជា-ឡាវ បានឯកភាពគ្នាចំនួន៨ចំណុចលើអនុស្សរណៈ ដើម្បីបន្តរិតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញបិទការប្រកួតកីឡាប្រណាំងទូក និងបណ្តែតប្រទីប ក្នុងឱកាសបុណ្យចេញព្រះវស្សានៅខេត្តបាត់ដំបង ឆ្នាំ២០២៤**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា ដើម្បីអនុម័តរបៀបវារៈមហាសន្និបាតលើកទី៤៥**ក្រសួងសាធារណការ រៀបចំសិក្ខាសាលាផ្សព្វផ្សាយសៀវភៅគម្រោងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៤-២០២៦ និងកម្មវិធីបណ្តុះបណ្តាលមន្ត្រីបង្គោលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំកិច្ចប្រជុំពិភាក្សាលើកម្រៃសេវាអត្តសញ្ញាណកម្ម និងសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ**អភិបាលរងខេត្តកណ្តាល បញ្ជាក់ច្បាស់ថា ប្រសិនបើទូកណា មិនគោរពបទបញ្ជាផ្ទៃក្នុង និងត្រូវចាញ់ដោយស្វ័យប្រវត្តិ**ស្រូវពូជប្រមាណជាង២៥៧តោន ត្រូវបានរាជរដ្ឋាភិបាលចែកជូនដល់កសិករជាង ២ពាន់គ្រួសារ នៅស្រុកក្រូចឆ្មារ**កម្ពុជា ទទួលបានពានរង្វាន់អន្តរជាតិកម្រិត ពានរង្វាន់ជើងឯកធំ (Grand Champion) និងពានរង្វាន់ជើងឯក (Champion )តាមវិញ្ញាសាចំនួន២ ក្នុងព្រឹត្តិការណ៍ «ប្រកួតម៉ូតសក់ និងសម្រស់ អាស៊ីប៉ាស៊ីហ្វិក» លើកទី២៨ ឆ្នាំ២០២៤**ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះអនុញ្ញាតជូនសមាជិគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលបង្គំគាល់សម្ដែងការគួរសម**ស្លាកលេខយានយន្តនគរបាលជិត ២ពាន់គ្រឿង ត្រូវបានដកចេញពីបញ្ជីគ្រប់គ្រង ក្រោយបទបញ្ជារបស់សម្តេចធិបតីហ៊ុន ម៉ាណែត

ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចែកស្រូវពូជជូនប្រជាកសិករចំនួន ៧២១គ្រួសារ នៅស្រុកស្អាង និងស្រុកកណ្តាលស្ទឹង

ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងឯកឧត្តម ហ៊ួត ប៊ុនណារី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយក្រុមការងារធ្វើជាតិចុះមូលដ្ឋានស្រុកស្អាង អាជ្ញាធរស្រុកស្អាង និងកងកម្លាំងមានសមត្ថកិច្ចនៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចែកគ្រាប់ស្រូវពូជជូនប្រជាកសិករ ចំនួន ៧២១ គ្រួសារ នៅស្រុកស្អាង និងស្រុកកណ្តាលស្ទឹង នៅបរិវេណវត្តសាលាអណ្ដែត ហៅវត្តអណ្ដូង ស្ថិតនៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ឆ្នាំនេះខេត្តកណ្តាល ក៏ដូចជាបណ្តាខេត្តនានា បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ ក្នុងនោះក្រុមការងារក្រសួងកសិកម្ម បានសហការជាមួយគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានចុះពិនិត្យ តាមដាន វាយតម្លៃ លើការខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំ ដោយគិតត្រឹមថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០២២ មានស្រុកចំនួន០៤ រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ចំនួន៤ស្រុក ក្នុងនោះមាន៖ ស្រុកកណ្តាលស្ទឹង ស្រុកខ្សាច់កណ្តាល ស្រុកពញាឮ និង៤ស្រុកស្អាង បានប៉ះពាល់សរុប ៩៣ ភូមិ ស្មើនឹងឃុំចំនួន ១៩ ក្នុងនោះគ្រួសារទទួលរងផលប៉ះពាល់សរុបចំនួន ១,៦៥៥ គ្រួសារ ផ្ទៃដីប៉ះពាល់សរុប ចំនួន ១,៣១៩ ហិកតាផ្ទៃដី ខូចខាត អាចមានលទ្ធភាពស្តារឡើងវិញ សរុបចំនួន ៩៣៦ ហិកតា។

ឯកឧត្តមអភិបាលខេត្ត បន្តថា គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា បានធ្វើការវាយតម្លៃផលប៉ះពាល់ ឯកភាពជាគោលការណ៍ផ្ដល់នូវគ្រាប់ពូជស្រូវចំនួន ១៦៥តោន ៥០០គីឡូក្រាម សម្រាប់ប្រជាកសិករចំនួន ១,៦៥៥ គ្រួសារ ដើម្បីស្ដារឡើងវិញនូវផ្ទៃដីបង្កបង្កើនផលដែលរងការខូចខាតដោយសារគ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង និងទឹកទន្លេ។ ក្នុងនោះស្រុកស្អាង និងស្រុកណ្តាលស្ទឹង ចំនួន ៧២១ គ្រួសារ លើផ្ទៃដីខូចខាតដែលអាចស្តារបានវិញ ចំនួន ៤៣១ ហិកតា ត្រូវការគ្រាប់ស្រូវពូជ ចំនួន ៧២ ១០០គីឡូក្រាម ដែលក្នុងមួយគ្រួសារៗ ទទួលបានគ្រាប់ស្រូវពូជ ចំនួន ១០០ គីឡូក្រាម និងអំណោយបន្ថែមលើពូជស្រូវរួមមាន៖ ត្រីខ ១ យួរ មី ១ កេសតូច និងទឹកត្រី ១ យួរ៕

អត្ថបទដែលជាប់ទាក់ទង