ឯកឧត្ដម ម៉ប់ សារិន និងឯកឧត្ដម ឃួង ស្រេង ប្រគល់វិញ្ញាបនបត្រ កម្មវិធីពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ជូនរដ្ឋបាលខណ្ឌ សង្កាត់ ប្រចាំឆ្នាំ២០២០-២០២១
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រ កម្មវិធីពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ជូនរដ្ឋបាលខណ្ឌ សង្កាត់ប្រចាំឆ្នាំ២០២០-២០២១ ក្រោមអធិបតីភាពឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។