**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

ក្រសួងពាណិជ្ជកម្ម ផ្តួចផ្តើមអង្គកឋិនទានដង្ហែទៅកាន់វត្តបទុម្ពតាយ៉ើត និងវត្តនិគ្រោធធម្មាសុខារាម

ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ កាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២២ មានសទ្ធាជ្រះថ្លាបានមូលមតិគ្នាជាឯកច្ឆ័ន្ធ ផ្តួចផ្តើមធ្វើអង្គកឋិនទាន ដើម្បីដង្ហែទៅវេរប្រគេនព្រះសង្ឃដែលបានគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា វត្តបទុម្ព តាយ៉ើត ស្ថិតនៅក្នុងភូមិត្រពាំងស្វាយ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ និងវត្តនិគ្រោធធម្មាសុខារាម ហៅវត្តអន្លង់ជ្រៃ ស្ថិតនៅក្នុងភូមិអន្លង់ជ្រៃ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ។

ពិធីដ៏នក្ខត្តឫក្សនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្មគ្រប់លំដាប់ថ្នាក់។

ក្នុងឱកាសជួបជុំគ្នាដ៏ប្រពៃនេះ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម មានការរៀបចំពិធីក្រុងពាលី នមស្ការព្រះរតនត្រ័យសមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា ដើម្បីផ្តល់ពរសព្វសាធុការជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងពាណិជ្ជកម្មទាំងអស់ ព្រមទាំងមានការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ (TTRI) ផងដែរ។ នៅថ្ងៃបន្ទាប់ ត្រូវនឹងព្រឹកថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ទើបបន្តដង្ហែអង្គកឋិនទានទៅកាន់ វត្តបទុម្ព តាយ៉ើត ស្ថិតនៅក្នុងភូមិត្រពាំងស្វាយ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ និងវត្តនិគ្រោធធម្មាសុខារាម ហៅវត្តអន្លង់ជ្រៃ ស្ថិតនៅក្នុងភូមិអន្លង់ជ្រៃ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងបានមានប្រសាសន៍ថា អង្គកឋិនដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្មរៀបចំនេះ បានដង្ហែរទៅកាន់វត្តចំនួនពីរ រួមមាន៖ វត្តនិគ្រោធធម្មាសុខារាម ហៅវត្តអន្លង់ជ្រៃ ស្ថិតនៅក្នុងភូមិអន្លង់ជ្រៃ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ដែលដឹកនាំដង្ហែដោយ ឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់ និងវត្តបទុម្ព តាយ៉ើត ស្ថិតនៅក្នុងភូមិត្រពាំងស្វាយ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដឹកនាំដង្ហែដោយ ឯកឧត្តម ឃឹម សិរីវង្ស និង ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសយើងមានសុខសន្តិភាព មានស្ថិរភាព និងភាពរីកចម្រើនគួរឱ្យគាត់សម្គាល់ ជាពិសេស តែងតែទទួលបាននូវការកោតសរសើ និងទទួលស្គាល់ពីឆាកអន្តរជាតិនានា តួយ៉ាងដូចជា ភាពជាម្ចាស់ផ្ទះរបស់កម្ពុជាក្នុងកិច្ចប្រជុំអាស៊ាន ឆ្នាំ២០២២ និងភាពជោគជ័យរបស់កម្ពុជាលើយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អាចចូលរួមជាមួយគ្នាក្នុងការធ្វើអង្គកឋិនទាននាពេលនេះជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ទៀតថា បើមានតែសទ្ធាជ្រះថ្លា ការមូលមតិគ្នាជាឯកច្ឆន្ទ មានគំនិតផ្តួចផ្តើម តែគ្មានសន្តិភាពពេញលេញ នោះក៏មិនអាចមានការអភិវឌ្ឍ មានពិធីបុណ្យកឋិនទានប្រព្រឹត្តទៅដោយរលូនដូចពេលនេះបានដែរ។ ហេតុនេះយើងទាំងអស់គ្នា គប្បីត្រូវចូលរួម ថែរក្សា ការពារ ឱ្យបាននូវសុខសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ កុំឱ្យមានជនអគតិណាមកបំផ្លិចបំផ្លាញបានឡើយ។

សូមជម្រាបជូនថា កឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាមួយ ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា។ បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ចាប់ពីថ្ងៃ ១រោចខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ។ ហើយបើទីអារាមណាមិនមានកឋិនណាមួយហែចូលទេ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ ។

ពិធីហែអង្គកឋិនទៅកាន់ទីអារាមនីមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធមសប្បាយរីករាយក្រៃលែង ហើយអ្នកផ្ដើមបុណ្យតែងរៀបចំបរិក្ខាកឋិនមានត្រៃចីវរ សង្ឃាដិ ស្បង់ និងទេយ្យទានផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិត ចេស ម្ជុល ថង់យាម និងឆ័ត្រជាដើម រួចគេនាំគ្នាហែទៅទីអារាមដែលបានកំនត់ទុក។ លុះពេលទៅដល់វត្ត គេមិនទាន់យកអង្គកឋិននេះចូលទៅក្នុងព្រះវិហារភ្លាមទេ គឺគេតំកល់អង្គកឋិនទុកនៅក្នុងសាលាបុណ្យមួយដែលគេបានរៀបចំទុកជាស្រេច។

គេនិមន្ដព្រះសង្ឃឆាន់ពេលថ្ងៃត្រង់ បន្ទាប់ពីនោះពុទ្ធបរិស័ទចំណុះជើងវត្ដមានតួនាទីរៀបចំទទួលភោជនាហារលៀងដល់ភ្ញៀវដែលនាំអង្គកឋិនចូលមកកាន់វត្ដរបស់ខ្លួនយ៉ាងអ៊ឹកអធិក កក់ក្ដៅ និងរាក់ទាក់ជាពន់ពេក។ លុះរសៀលជ្រេទាបបន្ដិច គេនាំគ្នាហែអង្គកឋិនព័ទ្ធជុំវិញព្រះវិហារចំនួនបីជុំ ទើបនាំគ្នាចូលក្នុងវិហារ ហើយព្រះចៅអធិការវត្ដ នឹងចាត់ឱ្យភិក្ខុមួយអង្គជាអ្នកគ្រងអង្គកឋិននោះ រួចពុទ្ធបរិស័ទចាប់ផ្ដើមនមស្ការថ្វាយបង្គំព្រះ និងវេរអង្គកឋិនប្រគេនព្រះសង្ឃជាកិច្ចឆ្លងបង្ហើយបុណ្យ៕

អត្ថបទដែលជាប់ទាក់ទង