ក្រុមគ្រូពេទ្យ TYDA នឹងចុះទៅខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យព្យាបាល ប្រជាពលរដ្ឋដោយឥតគិតថ្លៃ
ភ្នំពេញ៖ សូមអញ្ជើញ លោកយាយ លោកតា អ៊ុំពូមីងដែលរស់នៅខេត្តត្បូងឃ្មុំ អញ្ជើញមកទទួលសេវាសុខភាពដោយឥតគិតថ្លៃ ពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។
កម្មវិធីពិនិត្យនិងព្យាបាល របស់សមាគម TYDA នឹងប្រព្រឹត្តទៅនា ថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២២ ដែលស្ថិតនៅក្នុងបរិវេណអនុវិទ្យាល័យ ទួលកណ្តោល ភូមិទួលកណ្តោល ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕