ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី្ន ឧបត្ថម្ភការព្យាបាលវះកាត់ អ្នកជំងឺភ្នែកឡេីងបាយចំនួន២នាក់
ភ្នំពេញ៖ លោកតា ធន់ យ៉េង អាយុ ៧៦ ឆ្នាំ មានទីលំនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល និង ពូ សេង ខេមរា អាយុ ៤២ ឆ្នាំ មានទីលំនៅក្នុងសហគមក្រីក្រ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ពួកគាត់ទាំងពីរអ្នកមានជំងឺភ្នែកឡេីងបាយ ត្រូវបានក្រុមគ្រូពេទ្យ TYDA បញ្ជូនមកធ្វើការវះកាត់បានដោយជោគជ័យ និងបានត្រឡប់ទៅផ្ទះវិញហើយ ក្រោមមានការយកចិត្តទុកដាក់ និងឧបត្ថម្ភពីសំណាក់ឯកឧត្ដម ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្មគ្រ័ចិត្តយុវជនសម្តេចតេជោ (TYDA) និងលោកជំទាវ ពេជ ចន្ទមុនី្ន អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្មគ្រ័ចិត្តយុវជនសម្តេចតេជោ (TYDA) ។
សូមបញ្ជាក់ដែរថាពួកគាត់ទាំងពីរនាក់មកតាមរយៈបេសកកម្ម TYDA ដែលស្ថិតនៅក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ និងបេសកកម្ម TYDA ស្ថិតក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោរ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ៕