សម្ដេចតេជោ៖ កម្ពុជា ត្រៀមខ្លួនជាស្រេច ក្នុងការបញ្ជូនអ្នកដោះមីន ទៅជួយបណ្តុះបណ្តាល ដល់អ្នកដោះមីនអ៊ុយក្រែន
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់ឯកឧត្តម វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែនថា ដោយសហការជាមួយប្រទេសជប៉ុន កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការបញ្ជូនអ្នកដោះមីនរបស់កម្ពុជា ទៅជួយបណ្តុះបណ្តាលដល់ អ្នកដោះមីនរបស់អ៊ុយក្រែន តាមពេលវេលាសមស្រប ។
ក្នុងជំនួបសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃទី១ វិច្ឆិកា ពាក់ពន្ធ័និងទំនាក់ទំនងទ្វេភាគី សម្តេចតេជោនាយកដ្ឋមន្ត្រី បានថ្លែងអំណរគុណអ៊ុយក្រែន ដែលបានជួយគាំទ្រ និងឧបត្ថម្ភទទួលយកនិស្សិតកម្ពុជា ក្នុងកំឡុងទស្សវត្សរ៍៨០ ។
ជាការឆ្លើយតបឯកឧត្តមប្រធានាធិបតី ហ្ស៊ែលឡិនស្គី បានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះកម្ពុជា ដែលមានបំណងផ្តល់ជំនួយ ខាងដោះមីននេះ ៕