នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុញ្ញាត្តឲ្យ តំណាងក្រុមហ៊ុនស្ពានបណ្តែតទឹកចិន ចូលជួបពិភាក្សាការងារ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌល ជាតិរក្សាសន្តិភាព (NPMEC) នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានអនុញ្ញាត្តអោយកញ្ញា XU Yuanjun តំណាងក្រុមហ៊ុនស្ពានបណ្តែតទឹក ( CSSC) នៃប្រទេសចិន បានចូលជួបពិភាក្សាការងារគ្រោងនាំចេញស្ពានបណ្តែតទឹកបន្ថែម ដើម្បីជំនួយដល់ការងារហ្វឹកហ្វឺនរបស់កងកម្លាំងមួកខៀវកម្ពុជាអោយកាន់តែមានប្រសិទ្ធភាព ពិសេសការហ្វឹកហ្វឺនលើខ្សែទឹកធម្មតា និងការហ្វឹកហ្វឺនលើខ្សែទឹកហូរ ត្បិតទឹកទន្លេមេគង្គមានខ្សែទឹកហូរខ្លាំង ។