លោកជំទាវ និន សាផុន អញ្ជើញពិនិត្យមើលការសម្តែងសិល្បៈ របស់ក្រសួងវប្បធម៌
ភ្នំពេញ៖ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងជាប្រធានអនុគណៈកម្មការទី៣៖ ឡូជីស្ទីក ពិធីការ និងបដិសណ្ឋារកិច្ច នៃមហាសន្និបាតលើកទី៤៣ អន្តរសភាអាស៊ាន (អាយប៉ា AIPA) នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញពិនិត្យការសម្តែងសិល្បៈរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រាប់អបអរសាទរក្នុងកម្មវិធីបើក និងបិទ នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ដែលប្រារព្ធធ្វើចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ៕