**នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដឹកនាំប្រតិភូចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងទ័ពនៅអង្គភាពកងពលធំអន្តរាគមន៍លេខ៣ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីសង្ក្រាន្តសប្បុរសធម៌មរតកខ្មែរ**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បញ្ជាក់ពីមហិច្ឆតាពង្រាយសេវាឱ្យកាន់តែកៀក និងមានគុណភាពជូនប្រជាពលរដ្ឋ**កំណាត់ផ្លូវជាតិលេខ៦ (ថ្នល់កែង ខេត្ដកំពង់ចាម-អង្រ្គង ខេត្តសៀមរាប) បានជួយធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវ កាន់តែល្អប្រសើរឡើងជាងមុន**នាយឧត្តមសេនីយ៍ វង្ស ពិសេន ចុះសួរសុខទុក្ខកងកម្លាំងការពារតាមបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ទិសយោធភូមិភាគទី២**នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះសួរសុខទុក្ខយោធិន នៃកងរាជអាវុធហត្ថ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ទេសរដ្ឋមន្ត្រី គន់ គីម ណែនាំដល់អាជ្ញាធរ និងសមាគមអតីតយុទ្ធជនខេត្តព្រៃវែង បន្តចុះពិនិត្យអតីតយុទ្ធជនដែលខ្វះខាតផ្ទះ និងដីសម្បទានសង្គមកិច្ច**អភិបាលខេត្តតាកែវ អញ្ជើញចូលរួមលេងល្បែងប្រជាប្រិយអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី នៅសង្រ្កាន្តជាស៊ីតាកែវ**នាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ ចុះសួរសុខទុក្ខ និងចែកអំណោយជូន នាយទាហាន ពលទាហាន កងការពារព្រំដែនលេខ៥០៤ យោធភូមិភាគទី៥ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ប្រជាជនអាមេរិករាប់ម៉ឺននាក់ នាំគ្នាធ្វើបាតុកម្មនៅតាមទីក្រុងធំៗ ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹងគោលនយោបាយដ៏ចម្រូងចម្រាស របស់លោក ត្រាំ**ឥណ្ឌា និងអារ៉ាប់រួម ព្រមព្រៀងគ្នាក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលថាមពលនៅក្នុងប្រទេសស្រីលង្កា**នាយករដ្ឋមន្រ្តីអ៉ីស្រាអែល នឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៉ីនតោន ដើម្បីបើកកិច្ចពិភាក្សាជាមួយ ប្រធានាធិបតីអាមេរិក ស្តីពីបញ្ហាការគំរាមកំហែងរបស់អ៉ីរ៉ង់ និងរឿងពន្ធគយ**មន្រ្តីក្រសួងបរិស្ថាន រកឃើញជាលើកទី២ករណី រោងចក្រកែច្នៃស្បែកសត្វជ្រូក របស់ក្រុមហ៊ុន CS TAN CO., LTD. នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានបញ្ចេញសំណល់រាវ ពុំបានសម្អាតត្រឹមត្រូវ និងលើសកម្រិតស្តង់ដារ ចូលទៅក្នុងតំបន់ទឹកសាធារណៈ**ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជេីញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន អគារផ្សារទំនើប អ៉ីអនម៉ល មានជ័យ**ការរៀបចំមុខងារមន្ទីរពិសោធន៍ និងមុខងារគ្រឹះស្ថានបណ្តុះបណ្តាល របស់ក្រសួង ស្ថាប័ននានា ជាកិច្ចការដែលបានរកឃើញ និងកំពុងបន្តពិភាក្សា**នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគទី៣**ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យមើលកន្លែងប្រមូលទិញចន្ទីខេត្តកំពង់ចាម និងទីលានហាលចន្ទីដ៏ធំមួយនៅស្រុកសន្ទុក ខេត្តកំពង់ធំ**ថ្នាក់ដឹកនាំខេត្តប៊ិញភឿក នៃប្រទេសវៀតណាម អញ្ជើញចូលជួបសំណេះសំណាល និងជូនពរថ្នាក់ដឹកនាំខេត្តក្រចេះ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណចំពោះសម្ដេចធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ**កម្ពុជា-ឡាវ នឹងបន្តជំរុញពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ លេីគ្រប់វិស័យឱ្យកាន់តែរឹងមាំនិងរីកចម្រេីនបន្ថែមទៀត

ឯកឧត្តម ចាយ បូរិន តំណាងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ​ អញ្ជើញសួរសុខទុក្ខ ឯកឧត្តម ព្រហ្ម ឌិន ដល់គេហដ្ឋាន

ភ្នំពេញ៖ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានផ្នែកឃោសនាអប់រំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការ​កណ្តាល​ គណបក្សប្រជាជន​កម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានដឹកនាំ សមាជិក សមាជិកា ផ្នែកឃោសនាអប់រំ អញ្ជើញសួរសុខទុក្ខឯកឧត្តមនាយឧត្តមសេនីយ៍ ព្រហ្ម ឌិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋលេខាធិការក្រសួងការពារជាតិ នៅគេហដ្ឋាន នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ឯកឧត្តមប្រធានប្រតិភូ បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានគណបក្ស សម្តេចចក្រី ប្រធានកិត្តិយសគណបក្ស សម្តេច លោកជំទាវ អនុប្រធានគណបក្ស ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ រួមជាមួយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ព្រហ្ម ឌិន និងក្រុមគ្រួសារ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ព្រហ្ម ឌិន បានថ្លែងនូវអំណរគុណនិងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន សម្តេច លោកជំទាវ អនុប្រធានគណបក្ស ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ជាពិសេស ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមជូនដល់ចាស់ព្រឹទ្ធាចារ្យ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅដោយមិនប្រកាន់សាសនា ឬនិន្នាការនយោបាយឡើយ ស័កិ្កសមជាអ្នកបន្តវេន ពោរពេញដោយគុណធម៌ សមត្ថភាព ចំណេះដឹង ជាទំពំាងស្នងឫស្សីរបស់គណបក្ស និងប្រទេសជាតិនាពេលអនាគត ។

ឯកឧត្តមប្រធានប្រតិភូបានលើកឡើងថា យុវជនជំនាន់ក្រោយ តែងចងចាំជានិច្ចនូវអត្ថន័យដ៏ធំធេង នៃជ័យជម្នះជាប្រវត្តិសាស្ត្រ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលយុវជនជំនាន់មុនក្នុងនាមជាសមាជិកគណបក្សប្រជាជនកម្ពុជាដ៏បរិសុទ្ធ និងមានភាពស្មោះត្រង់ទៅនិងគោលបំណង និងឧត្តមគតិរបស់គណបក្ស បានក្រោកឈរឡើងធ្វើការតស៊ូ ផ្តួលរំលំរបប ប៉ុល ពត។

ឯកឧត្តមក៏បានសម្តែងនូវការកោតសរសើរ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ព្រហ្ម ឌិន ដែលបានចូលរួមបម្រើកងទ័ពដើម្បីបុព្វហេតុរំដោះប្រជាជនឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងចូលរួមការពារនិងអភិវឌ្ឍប្រទេសជាតិដោយជោគជ័យក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ព្រហ្ម ឌិន បានរៀបរាប់ពីប្រវត្តិការងារថា៖ បានចូលទៅប្រទេសវៀតណាម នៅដើមឆ្នាំ១៩៧៨ បានចូលរួមជាមួយកម្លាំងកងទ័ពក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នៅខែឧសភា ឆ្នាំ១៩៧៨ ចូលរួមកម្លាំងចលនាតស៊ូរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ព្រមទាំងចូលរួមជាមួយកងកម្លាំងតស៊ូចលនារំដោះជាតិផ្សេងៗទៀត បានវាយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យដោយជោគជ័យនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ហើយត្រូវបានក្រសួងមហាផ្ទៃ ក្រសួងការពារប្រទេស និងរដ្ឋាភិបាលផ្តល់តួនាទីជាបន្តបន្ទាប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដូចជា៖ អនុប្រធានគណៈកម្មាធិការប្រជាជនបដិវត្តខេត្តបាត់ដំបង ជាប្រធានយោធាខេត្តបាត់ដំបង ជាស្នងការទាក់ទងការបរទេស ក្រសួងការពារប្រទេស ជានាយកសាលាបណ្តុះបណ្តាលនាយទាហានជាន់ខ្ពស់ឬស្សីកែវ ជាបញ្ជាការភូមិភាគទី៥ បញ្ជាការភូមិភាគទី៣ បញ្ជាការភូមិភាគពិសេស ជាប្រតិបត្តិករ អនុវត្តនយោបាយ​ឈ្នះ​ឈ្នះរបស់សម្តចតេជោ ហ៊ុន សែន ជារដ្ឋលេខាធិការក្រសួងការពារជាតិ ។

ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ ឯកឧត្តម ចាយ បូរិន និងលោក ទួន យ៉ាត ព្រមទាំងសមាជិក សមាជិកា ប្រតិភូបានប្រគល់ជូនវត្ថុអនុស្សារីយ៍និងថវិកា ជាអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ឯកឧត្តមនាយឧត្តមសេនីយ៍ ព្រហ្ម ឌិន និងជូនពរដល់ ឯកឧត្តមនាយឧត្តមសេនីយ៍មានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ ។

ឯកឧត្តមនាយឧត្តមសេនីយ៍ក៏បានជូនពរដល់គណៈប្រតិភូតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងសូមជូនពរដល់គណបក្សប្រជាជនកម្ពុជាយើង ទទួលបានជ័យជម្នះ ជារៀងរហូត ជាពិសេសការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាទី៧ ឆ្នាំ២០២៣ ខាងមុខនេះ ព្រមទាំងសូមជូនពរដល់ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ មានសុខភាពល្អ ជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង