**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោកជំទាវ សែម សុធា ចំពោះមរណភាពឯកឧត្តម ស្វាយ ដូត**ចូលរួមរំលែកមរណទុក្ខ! ឯកឧត្តម ស្វាយ ដូត ទទួលមរណភាពដោយសារបញ្ហាបេះដូង**រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកទឹកចិត្តចំពោះការវិនិយោគ ដែលគិតគូរលើភាពស្អាតក្នុងទឹករបស់កម្ពុជា**ឧត្ដមសេនីយ៍ទោ ខូវ លី ណែនាំដល់មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល យកចិត្តទុកដាក់ បម្រើសេវាជូនពលរដ្ឋឲ្យបានទាន់ពេលវេលា**ស្នងការនគរបាលខេត្តបាត់ដំបង ដាស់តឿនមន្រ្តីនគរបាលទាំងអស់ សូមកុំមានការពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀន**សហគមន៍ខ្មែរពីអូស្ត្រាលី និងណូវែលហ្សេឡង់ អញ្ជើញទស្សនកិច្ចតំបន់ព្រំដែន កម្ពុជា-វៀតណាម**សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារាចរស្តីពី ការរៀបចំទិវាជាតិសង្គមកិច្ចលើកទី១និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨**សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី១និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨**ប្រមុខរដ្ឋស្ដីទីត្រាស់បង្គាប់តែងតាំង មន្រ្តីរួមទាំងឧកញ៉ាចំនួន៦២រូប ជាទីប្រឹក្សារបស់ឯកឧត្ដម អ៊ុច បូររិទ្ធ អនុប្រធានទី១នៃព្រឹទ្ធសភា**ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំរបស់អ៉ីស្រាអែល បានកើនដល់ ៣២៦នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួស**ប៉ូលិសកូរ៉េខាងត្បូង ចាប់ផ្តើមរឹតបន្តឹងសន្តិសុខបន្ថែមទៀត សម្រាប់មេដឹកនាំបក្សប្រឆាំងដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង ក្រោយសមាជិកសភាព្រមានអំពីផែនការធ្វើឃាតដ៏សាហាវមួយសំដៅទៅលើ លោក លី ជេយ៉ុង**អភិបាលខេត្តពោធិ៍សាត់៖ រាជរដ្ឋាភិបាលកម្ពុជា ចង់ឃើញក្រុមហ៊ុនវិនិយោគ មានទាំងការដាំដុះ ការកែច្នៃ និងការនាំចេញដោយផ្ទាល់ ពីកម្ពុជាទៅកាន់ទីផ្សារពិភពលោក**រដ្ឋាភិបាលនៃប្រទេសប៉េរូ ប្រកាសភាពអាសន្នក្នុងរដ្ឋធានីលីម៉ា ហើយដាក់ពង្រាយទាហានតាមដងផ្លូវ ដើម្បីជួយទប់ទល់នឹងអំពើហិង្សានាពេលថ្មីៗ និងដែលបានឆក់យកជីវិត តារាចម្រៀងដ៏មានប្រជាប្រិយម្នាក់**លោក ដូណាល់ ត្រាំ អះអាងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចមកសេតវិមានដល់សហរដ្ឋអាម៉េរិក«ក្នុងពេលដ៏ខ្លីខាងមុខ»**លោក ដូណាល់ ត្រាំ និយាយជាមួយលោក ពូទីន ដោយបង្ហាញក្តីសង្ឃឹមអំពីការឈានទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់រវាងរុស្ស៊ី និងអ៊ុយក្រែន**ក្រសួងការងារ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីបរិវត្តកម្មឌីជីថលលើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (M&E) នៃការអនុវត្ត ផ.យ.អ-ក.ស.ប. ២០២៤-២០២៨**គួរឲ្យអាសូរណាស់! ក្មេងប្រុសអាយុ១ខួបជាង បាត់បង់ជីវិតដោយសារលង់ទឹក នៅស្រុកមង្គលបូរី**ជាការសងសឹក! ចលនាក្រុមឧទ្ទាម ហួធី ដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន បានកំណត់គោលដៅលើក្រុមនាវាផ្ទុកយន្តហោះអាមេរិក ជាមួយនឹងការវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយ**អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីអង់គ្លេស បាននិយាយថា មានប្រទេសជាច្រើន ស្ម័គ្រចិត្តចូលរួមផ្តល់កងកម្លាំងរក្សាសន្តិភាពនៅអ៊ុយក្រែន ក្នុងករណីដែលកិច្ចព្រមព្រៀងសន្តិភាព ត្រូវសម្រេចបានជាមួយរុស្ស៉ី**សម្តេចធិបតី ផ្តល់ជាគោលការណ៍នៅតំបន់ដាច់ស្រយាល គ្រូមធ្យមសិក្សាដែលចូលនិវត្តន៍ ត្រូវពិនិត្យលទ្ធភាពឱ្យបន្តកិច្ចសន្យាធ្វើជាគ្រូបណ្តោះអាសន្ន រហូតរើសគ្រូថ្មីបាន

បទអត្ថាធិប្បាយ៖ ភាគច្រើននៃអ្នកគាំទ្រភាពយន្តខ្មែរនៅតាមរោងភាពយន្តគឺជាយុវជន

ភ្នំពេញ៖ មន្ត្រីជំនាញ នៃក្រសួងវប្បធម៌ និងវិចិត្រសីល្បៈបានកត់សម្គាល់ថា ភាគច្រើន នៃអ្នកគាំទ្រភាពយន្តខ្មែរនៅតាមរោងភាពយន្តគឺជាយុវជនដែលអាយុចន្លោះពី១៥ដល់៣៥ឆ្នាំ។
លោកប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានមានប្រសាសន៍ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនថា យុវជនបានចូលរួមយ៉ាងសំខាន់ក្នុងការគាំទ្រវិស័យភាពយន្តនៅកម្ពុជា ទាំងការទិញសំបុត្រចូលទស្សនានៅតាមរោងភាពយន្ត តាមAPP ទូរទស្សន៍ និងតាមរយៈបណ្តាញសង្គម។
សំឡេង៖ «ខ្ញុំអាចនិយាយបានថា បច្ចុប្បន្ននេះ ទាំងភាពយន្តខ្នាតវែង ភាពយន្តខ្នាតខ្លី និងភាពយន្តភាគដែលចាក់បញ្ចាំងនៅតាមកញ្ចក់ទូរទស្សន៍ គឺទស្សនិកជនដែលគាំទ្រវិស័យភាពយន្តនេះ គឺភាគច្រើននៃប្រជាជនយើងហ្នឹងជាយុវជននេះឯង។ តាមការសិក្សារបស់យើងឃើញថា យុវជនចន្លោះពី១៥ដល់៣៥ឆ្នាំគឺស្ទើរតែ៨០ភាគរយដែលបានចូលទៅទិញសំបុត្រទស្សនាភាពយន្តនៅតាមរោងភាពយន្ត។
លោកស្រី ឌីណាទីណេ ដែលជាអ្នកគាំទ្រវិស័យភាពយន្តកន្លងមកបានឱ្យដឹងថា ការចូលទៅទស្សនាភាពយន្តនៅក្នុងរោងភាពយន្តនេះគីចង់បង្កើនការយល់ដឹងចំណេះដឹងផ្សេងៗតាមរយៈសិល្បៈភាពយន្ត ការវិវត្តន៍នៃវិស័យនេះតាមសម័យកាល ខណៈដែលការទស្សនាភាពយន្តក៏បានជំរុញឱ្យយើងបំបាត់នូវការនឿយហត់ និងបង្កើនការសម្បាយរីករាយផងដែរ។
លោកស្រីបញ្ជាក់ថាការទស្សនាភាពយន្តនេះ ក្រៅពីការសប្បាយរីករាយ វាក៏ជាផ្នែកមួយជំរុញឱ្យ ផលិតករខ្មែរយើងមានកម្លាំងចិត្តខិតខំបង្កើតស្នាដៃថ្មីៗថែមទៀត។
លោកប៉ុក បូរក្សប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ មានប្រសាសន៍បញ្ជាក់ថា
មុនពេលវិបត្តិកូវីដ១៩ គឺមានអ្នកចូលទស្សនានៅតាមរោងកុនមានជិត៤លាននាក់ក្នុងមួយឆ្នាំ។ ប៉ុន្តែបច្ចុប្បន្ននេះ ចំនួនរោងកុននៅមានចំនួនតិចភាគច្រើននៅតែទីក្រុង និងទីប្រជុំជនប៉ុណ្ណោះ ដូច្នេះក្រសួងនឹងជំរុញឱ្យមានច្រើនថែមទៀតនៅតាមបណ្តាខេត្ត។
ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានបញ្ជាក់ថា ក្រសួងតែងតែបង្កើតឱ្យមានវគ្គ បណ្តុះបណ្តាលវិស័យភាពយន្ត ដោយផ្តោតលើជំនាញចំណេះ ទាំងការសសេរ បច្ចេកទេសថត ការដឹកនាំរឿងដើម្បីជំរុញលើកទឹកចិត្ត និងបង្កើនសមត្ថភាពពួកគេដែលស្រលាញ់វិស័យភាពយន្ត ។
ជាមួយគ្នានេះ តាមរយៈសហភាពសព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌ និងវិចិត្រសិល្បៈ កំពុងរៀបចំកម្មវិធីមួយ គឺកម្មវិធីយុវជនគាំទ្រភាពយន្តខ្មែរ ដោយបានផ្តល់ឱកាសឱ្យយុវជនកម្ពុជាបានចូលទៅរោងភាពយន្តនានាបានមើលរឿងខ្មែរផ្សេងៗ។ ជំរុញឱ្យយុវជនចូលរួមចំណែកលើកកម្ពស់វិស័យភាពយន្តនេះផងនិងបង្កើនមចំនួនអ្នកទស្សនាថ្មីៗផងដែរព្រោះថា ការទាក់ទាញអ្នកទស្សនាថ្មីជារឿងសំខាន់ក្នុងការឱ្យពួកគាត់ចូលទស្សនានៅតាមភាពយន្តផ្ទាល់។ជាមួយគ្នានោះដែរក្រសួងវប្បធម៌ក៏បានបង្កើនកម្មវិធីមហោស្រពខ្នាតខ្លីកម្ពុជាផងដែរដោយបើកឱកាសឱ្យមហាជននិងយុវជនដែលមានស្នាដៃផលិតភាពយន្តបានចូលរួមប្រឡងប្រជែងយកពានរង្វាន់៕ អត្ថបទ៖ ដោយវិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទដែលជាប់ទាក់ទង