**ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន៣៦**អភិបាលរាជធានីភ្នំពេញ ណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តដាក់ឲ្យបានម៉ឹងមាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង**នគរបាលស្រុកស្វាយជ្រំ ស្រាវជ្រាវឃាត់ក្មេងទំនើង ៦នាក់ ចាត់ការតាមនីតិវិធីច្បាប់**ឯកឧត្តម មាន ចាន់យ៉ាដា និងឯកឧត្តម សុី ប្រាសិទ្ធ អញ្ជើញបើកសន្និបាទបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តឧត្តរមានជ័យ**មន្រ្តីនគរបាលជាតិ ចំនួន ៥៩៧រូប បង្កើនការយល់ដឹងពី «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» សំដៅពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងប្រសិទ្ធភាពការអនុវត្តច្បាប់**ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងអភិវឌ្ឍន៍ជនបទ**អភិបាលខេត្តកណ្ដាល៖ ករណីក្មេងទំនើងដែលបង្ករបួសស្នាម ឬខូចខាតទ្រព្យសម្បត្តិផ្សេងៗ អាជ្ញាធរទាំងអស់ត្រូវស្វែងរកមិនដកដៃឡើយ ដើម្បីចាប់យកមកដន្ទាទោសតាមច្បាប់ឱ្យខានតែបាន**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើងចំនួន០៨នាក់ ដើម្បីចាត់ការតាមនីតិវិធី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកកម្ពស់ចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទពី២៥រាជធានី-ខេត្ត**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការពន្យារពេលក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល**អធិបតេយ្យភាពរបស់ប៉ាណាម៉ាទទួលបានការគាំទ្រជាសកល បើទោះបីជាមានការវេតូពីសហរដ្ឋអាមេរិកក៏ដោយ**យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Azerbaijan Airlines មក​ពី​ទីក្រុង Baku បាន​ធ្លាក់​នៅ​ជិត Aktau ប្រទេស​កាហ្សាក់ស្ថាន**មន្រ្តី អ.ដ.ក. ចុះដោះស្រាយសំណុំរឿងវិវាទដល់គេហដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ បានដោយជោគជ័យ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទេស និងការសង់បង្គោលព្រំតំបន់៣នៃតំបន់បឹងទន្លេសាប**ចិនអនុម័តការសាងសង់ទំនប់វារីអគ្គិសនីធំបំផុតរបស់ពិភពលោក**ឯកឧត្តម ប៉ាវ ហម ផាន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ**ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង ជាង៧លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» នៅកម្ពុជា**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារអនុគ្រោះទោស និងការផ្ទេរអនីតិជនទំនាស់នឹងច្បាប់ ពីមណ្ឌលអប់រំកែប្រែទៅមណ្ឌលយុវនីតិសម្បទា ដើម្បីពង្រឹងយន្តការអប់រំកែប្រែអនីតិជនទំនាស់នឹងច្បាប់ និងជាការគិតគូរដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ**កម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បន្តឃាត់ខ្លួនក្រុមទំនើង ដែលបង្កសកម្មភាពធ្វើអោយប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាច្រើននាក់

បទវិភាគ៖ចិននិងវៀតណាមដែលមានចំណងមិត្តភាពជាភាតរភាពគួរធ្វើជាអ្នកជិតខាងល្អដ៏សុខដុមរមនាជារៀងរហូត

តបតាមការអញ្ជើញរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឍិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិន លោក Nguyen Phu Trong អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមបានបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនចាប់ពីថ្ងៃទី ៣០ ខែតុលាដល់ថ្ងៃទី ២ ខែវិច្ឆិកា ។ កាលពីថ្ងៃទី ៣១ ខែតុលា មេដឹកនាំទាំងពីររូបបានជួបពិភាក្សានៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង ។ ភាគីទាំងពីរបានឯកភាពគ្នាថា នឹងជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយរវាងចិននិងវៀតណាមក្នុងយុគសម័យថ្មីឱ្យឡើងដល់កម្រិតថ្មីជាបន្តបន្ទាប់ ។
លោក Nguyen Phu Trong គឺជាមេដឹកនាំបរទេសដំបូងគេបង្អស់ដែលលោក Xi Jinping បានជួបសន្ទនាបន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ហើយដំណើរទស្សនកិច្ចលើកនេះក៏ជាដំណើរទស្សនកិច្ចនៅបរទេសលើកដំបូងរបស់លោក Nguyen Phu Trong បន្ទាប់ពីសមាជបក្សកុម្មុយនីស្តវៀតណាមលើកទី ១៣ ផងដែរ។ ខណៈពេលបុព្វហេតុសង្គមនិយមនៃប្រទេសទាំងពីរចិននិងវៀតណាមសុទ្ធតែបានឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីដែលបូកសរុបសមិទ្ធផលកន្លងទៅនិងត្រួសត្រាយអនាគត មេដឹកនាំកំពូលនៃគណបក្សទាំងពីរបានឯកភាពគ្នាថា ត្រូវពង្រឹងចំណងមិត្តភាពប្រពៃណី បង្កើនការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រ បង្កើនការកសាងទំនុកចិត្តគ្នាផ្នែកនយោបាយ ក៏ដូចជាគ្រប់គ្រងនិងដោះស្រាយការខ្វែងគំនិតដោយសមរម្យដែលបានចង្អុលបង្ហាញទិសដៅអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងចិននិងវៀតណាមក្នុងយុគសម័យថ្មីដោយឈរលើមុំយុទ្ធសាស្ត្រ ។
បច្ចុប្បន្ននេះ ពិភពលោកកំពុងស្ថិតក្នុងរយៈកាលរង្គោះរង្គើនិងមានការផ្លាស់ប្តូរថ្មី ។ តើត្រូវអភិវឌ្ឍទំនាក់ទំនងរវាងចិននិងវៀតណាមថែមមួយកម្រិតទៀតតាមរបៀបណា ? លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឍិមបក្សកុម្មុយនីស្តចិនបានលើកឡើងសំណើ ៣ ចំណុច ពោលគឺ ភាគីទាំងពីរគួរតែប្រកាន់ខ្ជាប់នូវទិសដៅឆ្ពោះទៅមុខនៃសង្គមនិយម ពង្រឹងមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចសង្គមនិយមឱ្យកាន់តែរឹងមាំនិងផ្សព្វផ្សាយចំណងមិត្តភាពជាប្រពៃណី ។ ជាការឆ្លើយតប លោក Nguyen Phu Trong អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមបានលើកឡើងថា លោកបានឯកភាពទាំងស្រុងចំពោះសំណើសំខាន់ៗរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការអភិវឌ្ឍទំនាក់ទំនងរវាងគណបក្សនិងប្រទេសទាំងពីរ ។
សូមបញ្ជាក់ថា ចិននិងវៀតណាមសុទ្ធតែជាប្រទេសសង្គមនិយមដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន ប្រទេសទាំងពីរមានប្រព័ន្ធនយោបាយដូចគ្នា ឧត្តមគតិនិងជំនឿចិត្តតភ្ជាប់គ្នានិងផ្លូវអភិវឌ្ឍន៍ស្រដៀងគ្នា ។ ក្រោមសភាពការណ៍ថ្មីនេះ គណបក្សនៃប្រទេសទាំងពីរ ចិននិងវៀតណាមត្រូវបង្កើនការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នានូវបទពិសោធខាងការគ្រប់គ្រងបក្សនិងអភិបាលកិច្ចជាតិ ត្រូវក្តាប់ជាប់សភាពការណ៍ទូទៅនិងទិសដៅអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយសង្គមនិយមក៏នឹងមានភាពកាន់តែរស់រវើក ផងដែរ។
បើមើលពីវិស័យសេដ្ឋកិច្ចអាចឃើញថា ចិននិងវៀតណាមគឺជាដៃគូសហប្រតិបត្តិការខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មដ៏សំខាន់របស់គ្នាទៅវិញទៅមក ។ ប្រទេសចិនបានរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមក្នុងរយៈពេលច្រើនឆ្នាំជាប់ៗគ្នា ចំណែកឯវៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិនក្នុងចំណោមប្រទេសអាស៊ាននិងជាដៃគូពាណិជ្ជកម្មធំទី ៦ នៅទូទាំងពិភពលោក នៅឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីបានឈានដល់ ២ រយ ៣០ ពាន់លានដុល្លារអាមេរិក ។
ចិននិងវៀតណាមគឺជាប្រទេសជិតខាងដែលមានទឹកដីតភ្ជាប់ជាមួយគ្នា ហើយបាននិងកំពុងរក្សាមិត្តភាពប្រពៃណីជាភាតរភាព។ ក្រោមសភាពការណ៍ថ្មីនេះ ការដែលចិននិងវៀតណាមបន្តវេននិងផ្សព្វផ្សាយចំណងមិត្តភាពប្រពៃណីនឹងបំពេញបន្ថែមកម្លាំងចលករដែលមិនចេះអស់ក្នុងការអភិវឌ្ឍទំនាក់ទំនងនៃប្រទេសទាំងពីរ ។
សំដៅទៅរកអនាគត ចិននិងវៀតណាមនឹងប្រកាន់ខ្ជាប់នូវការណែនាំជាយុទ្ធសាស្រ្តរបស់មេដឹកនាំកំពូលនៃគណបក្សទាំងពីរ ក៏ដូចជាផ្តល់ខ្លឹមសារយុគសម័យថ្មីដល់ចំណងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរជាបន្តបន្ទាប់ ប្រការនេះពិតជានឹងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យឡើងដល់កម្រិតថ្មីជាក់ជាមិនខាន ៕

អត្ថបទដែលជាប់ទាក់ទង