លោកជំទាវ ខៀវ សុផានី ចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សា លើការរៀបចំប្រកាសអន្តរក្រសួង
ភ្នំពេញ៖ លោកជំទាវ ខៀវ សុផានី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដែលដឹកនាំដោយ ឯកឧត្តម ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យនិងពិភាក្សាអំពី ៖
(១)-សេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីការប្រមូលចំណូលពីសេវាផ្តល់វិញ្ញាបនបត្រប្រេីប្រាស់សំណង់ដែលបានសាងសង់រួចមុនច្បាប់ស្ដីពីសំណង់ចូលជាធរមាន
(២)-ប្រកាសអន្តរក្រសួងស្ដីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងបទប្បញ្ញត្តិស្ដីពីនគរូបនីយកម្ម សំណង់ និងការវាស់វែងនិងការផលិតផែនទី
(៣)-ប្រកាសអន្តរក្រសួងស្ដីពីការបែងចែកចំណូលពីការពិន័យអន្តរការណ៍លើអំពើល្មើសនឹងបទប្បញ្ញត្តិស្ដីពីនគរូបនីយកម្ម សំណង់ និងការវាស់វែងនិងការផលិតផែនទី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ និងជាតំណាងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសហការី។
ជាលទ្ធផល អង្គប្រជុំបានសម្រេចលើសេចក្តីព្រាង ប្រកាសអន្តរក្រសួងស្តីពីការប្រមូលចំណូល ពីសេវាផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ដែលបានសាងសង់រួចមុនច្បាប់ស្ដីពីសំណង់ចូលជាធរមាន និងបន្តពិភាក្សាលើសេចក្តីព្រាងប្រកាសអន្តរក្រសួងផ្សេងទៀតនាកិច្ចប្រជុំលើកក្រោយ ៕