លោក ញ៉ាញ់ ជាបហ៊ង អញ្ជើញសូត្រមន្តក្រុងពាលីទូក ដើម្បីត្រៀមចូលរួមប្រណាំង ក្នុងពិធីអបអរសាទរព្រះរាជពិធីបុណ្យអ៊ុំទូក
ភ្នំពេញ៖ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញសូត្រមន្តក្រុងពាលីទូក ដើម្បីត្រៀមចូលរួមប្រណាំង ក្នុងពិធីអបអរសាទរព្រះរាជពិធីបុណ្យអ៊ុំទូក អកអំបុក សំពះព្រះខែ ខេត្តកំពង់ស្ពឺ នាថ្ងៃទី០៧-៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ។
ក្រោយពិធីក្រុងពាលីលោកប្រធាន អញ្ជើញជួបជាមួយកីឡាករអ៊ុំទូក ប្រគល់ជូន សម្លៀកបំពាក់ ក្រម៉ា ដែលទទួលបានការឧបត្ថម្ភ ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម ផ្ដល់ជូនក្រុមកីឡាករទូក និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរ ៕