**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្ដម ហេង រតនា ចុះពិនិត្យការងារប្រតិបត្តិការ បោសសម្អាតមីនរបស់ អង្គភាពបោសសម្អាតមីនភាគខាងត្បូង នៅស្រុកជុំគិរី

ភ្នំពេញ៖ ឯកឧត្ដម ហេង រតនា អគ្គនាយកស៊ីម៉ាក់ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានចុះពិនិត្យការងារប្រតិបត្តិការបោសសម្អាតមីនរបស់អង្គភាពបោសសម្អាតមីនភាគខាងត្បូង ដែលកំពុងប្រតិបត្តិការបោសសម្អាតមីន ក្នុងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ‌‌‌‌”ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ស្ថិតនៅក្នុងភូមិដំណាក់ឈើក្រំ ឃុំស្នាយអញ្ចិត ស្រុកជុំគិរី ខេត្តកំពត។

សូមជម្រាបជូនថា អង្គភាពបោសសម្អាតមីនភាគខាងត្បូងបានទទួលអនុវត្តគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន ក្នុងខេត្តចំនួន០៣ ខេត្តតាកែវ ខេត្តកំពត និងខេត្តកំពង់ស្ពឺ ដោយសម្រេចលទ្ធផលរំដោះផ្ទៃដីចម្ការមីនចំនួនជាង១.៧០២ ហិកតា រកឃើញ និងកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន ៨១៥គ្រាប់ រកឃើញ និងកម្ទេចចោលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ១២០៩ គ្រាប់។

ដោយឡែកសម្រាប់ខេត្តកំពតបានរំដោះផ្ទៃដីចម្ការមីនចំនួនជាង ៦៦៤ ហិកតា រកឃើញនិងកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន ៣៨៥គ្រាប់ រកឃើញ និងកម្ទេចចោលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ៤៨៥ គ្រាប់។ តាមផែនការគ្រោងទុកខេត្តកំពត នឹងបញ្ចប់ការបោសសម្អាតមីនទាំងស្រុងត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។​

សូមបញ្ជាក់ថា​ កិច្ចប្រតិបត្តិការក្រោម”គំរោងសម្តេចតេជោ​ សំរាប់សកម្មភាពមីន”​ក្នុងជំហានទី១ អង្គភាពស៊ីម៉ាក់បានទទួលភារកិច្ចបញ្ចប់បញ្ហាគ្រាប់មីននៅខេត្តចំនួន៥គឺ​ ខេត្តតាកែវ​ កំពត​ កំពង់ឆ្នាំង​ កំពង់ចាម​ និងខេត្តស្វាយរៀង​ ដែលផ្ទៃដីបញ្ហាគ្រាប់មីនសរុបជិត ៣,០០០ហិចតា​ ហើយគិតមកដល់ចុងខែតុលា​ ឆ្នាំ២០២២នេះ​ សំរេចបានជិត ៨០%​ នៃផែនការ​ ជាគោលដៅខេត្តទាំង៥​ត្រូវបញ្ចប់បញ្ហាគ្រាប់មីននៅចុងឆ្នាំ២០២២នេះ ៕

អត្ថបទដែលជាប់ទាក់ទង