ឯកឧត្តម សួស យ៉ារ៉ា ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំ ការងារនៃគណៈកម្មការសភាកម្ពុជា-ឡាវ-វៀតណាម
ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការសភាកម្ពុជា នៃគណៈកម្មការអន្តរសភាកម្ពុជា-ឡាវ-វៀតណាម ដើម្បីត្រៀមរៀបចំការងារ នៃគណៈកម្មការអន្តរសភាកម្ពុជា ឡាវ វៀតណាម ជាពិសេសការរៀបចំកិច្ចប្រជុំកំពូល នៃរដ្ឋសភា CLV លើកទី១ នៅប្រទេសឡាវ នៅឆ្នាំ២០២៤។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា នៃគណៈកម្មការសភាកម្ពុជា ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាទីប្រឹក្សារដ្ឋសភា និងមន្ត្រីអគ្គលេខាធិការ ដែលប្រព្រឹត្តធ្វើឡើងនារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ៕