**លោក Jean-Marie Le Pen ស្ថាបនិកនៃគណបក្សរណសិរ្សជាតិ ស្តាំនិយមជ្រុល ទទួលមរណភាព ក្នុងជន្មាយុ ៩៦ឆ្នាំ**ក្រុមដាក់សម្ពាធកំពុងជំរុញឱ្យតុលាការបរទេស ចាត់វិធានការប្រឆាំងអ៉ីស្រាអែល ជុំវិញបទឧក្រិដ្ឋកម្មសង្រ្គាម**អភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស**សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានប្រកាសបដិសេធក្នុងពាក្យបណ្ដឹងដែលត្រូវបានផ្សព្វផ្សាយនៅលើគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន បុគ្គលឈ្មោះ ហេង សិទ្ធី**អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ប្រកាសបដិសេធចំពោះការចោទប្រកាន់របស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ**ដំណឹងរីករាយឆ្នាំថ្មី៖ វីដេអូពីម៉ាស៊ីនថតស្វ័យប្រវត្តិថតបានដំរីអាស៊ីមួយហ្វូងនៅតំបន់ជួរភ្នំក្រវាញកណ្តាល ក្នុងនោះមានកូនដំរីផង**ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត ណែនាំឲ្យប្រធានពន្ធនាគារខេត្ដស្វាយរៀង យកចិត្តទុកដាក់កែលម្អររាល់ចំណុចខ្វះខាត ដែលកើតមាននៅក្នុងអង្គភាព**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥**លោក ត្រាំ ប្រកាសថា លោកនឹងមិនច្រានចោលលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមការគ្រប់គ្រងព្រែកជីកប៉ាណាម៉ា និងតំបន់ហ្គ្រីនលែនឡើយ**ឯកឧត្តម អ៊ុច សុខុន ដឹកនាំកិច្ចប្រជុំប្រចាំខែស្តីពីការពង្រឹងថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅក្នុងទីស្តីការក្រសួងមហាផ្ទៃ**អភិបាលខេត្តកំពង់ធំ នាំយកអំណោយរាជរដ្ឋាភិបាល ចែកជូនពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយធម្មជាតិ នៅស្រុកប្រាសាទសំបូរ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះការប្រតិដ្ឋរឿង និងផ្សព្វផ្សាយព័ត៌មានមិនពិតរបស់បុគ្គលឈ្មោះ ហេង សិទ្ធី**ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ ក្រោមម្លប់សន្តិភាព ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយ​សុខដុមរមនីយកម្ម**WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី**ក្រសួងពាណិជ្ជកម្មហុងគ្រី៖ កូដកម្មបញ្ឈប់ការដឹកជញ្ជូនហ្គាស ប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប**សាលាឧទ្ធរណ៍ទីក្រុងញូវយ៉ក បដិសេធសំណើរបស់លោក Trump ក្នុងការបញ្ឈប់ការកាត់ទោសចំពោះសំណុំរឿងលុយកាក់**កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកជំរុញកំណើនសកលលោកខាងត្បូង**គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា

ឯកឧត្តម សែម សុវណ្ណនី នាំយកអំណោយសម្តេចតេជោចែកជូនពលរដ្ឋចាស់ជរាក្នុងស្រុកបន្ទាយស្រីចំនួនជាង៦០០នាក់

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលាស្រុកបន្ទាយស្រី ខេត្តសៀមរាប ឯកឧត្តម សែម សុវណ្ណនី ប្រធានក្រុមការងាររាជរដ្ឋា ភិបាលចុះជួយស្រុកបន្ទាយស្រី និងលោកជំទាវ បាននាំយក អាវរងា អង្ករ ទឹកស៊ីអ៉ីវ ទឹកត្រី និងត្រីខ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចាស់ជរាចំនួនជាង៦០០នាក់ មកពីឃុំទាំង៦ នៃស្រុកបន្ទាយស្រី ខេត្តសៀមរាប សម្រាប់ប្រើប្រាស់ក្នុងរដូវរំហើយ មកដល់នាពេលខាងមុខនេះ។

ក្នុងពិធីសំណេះសំណាលនិងចែកអំណោយនេះ ឯកឧត្តម សែម សុវណ្ណនី បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្តិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តាំងពីដើមរៀងមកសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ជាប់ជាប្រចាំអំពីសុខទុក្ខ និងសុខមាលភាពរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយខិតខំស្វែងរកវ៉ាក់សាំងកូវីដ១៩ ចាក់ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នាទោះបីនៅទីកន្លែងណាក៏ដោយ។

ជាមួយគ្នា ឯកឧត្តម បានសុំទៅដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវទៅចាក់វ៉ាក់សាំងកូវីដ១៩ នូវដូសជម្រុញ អោយបានគ្រប់ៗគ្នា និងត្រូវបន្តចូលរួមធ្វើអនាម័យជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ព្រមទាំងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ កុំឱ្យកើតក្នុងគ្រួសារ និងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីដំណើរការឡើងវិញនូវវិស័យអប់រំ, ទេសចរណ៍ និងសេដ្ឋកិច្ចជាតិ។

ឯកឧត្តម សែម សុវណ្ណនី បានបញ្ជាក់ថា ក្រុមការងារចុះជួយស្រុកបន្ទាយស្រី នឹងបន្តដាក់ដាក់អំពូលសូឡាបំភ្លឺ ដាំដើមផ្កាសាគូរ៉ា និងដើមក្ងោក នៅតាមដងផ្លូវ នៅទូទាំង៦ឃុំ នៃស្រុកបន្ទាយស្រី ជាការលម្អរសោភណ្ឌភាព ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលមកទស្សនាកម្សាន្ត នៅមូលដ្ឋានស្រុកបន្ទាយស្រី បានច្រើនឡើងថែមទៀត។ ក្នុងឱកាសនោះដែរ ឯកឧត្តម សែម សុវណ្ណនី និងលោកជំទាវ ព្រមទាំងក្រុមការងារ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភសាលាស្រុកបន្ទាយស្រី អង្ក១តោន ថវិកា២លានរៀល និងឃុំទាំង៦ ដោយក្នុង១ឃុំអង្ក១តោន និងថវិកា១លានរៀល សម្រាប់ត្រៀមជួយដល់បងប្អូនប្រជាពលរដ្ឋដែលមានការខ្វះខាតផងដែរ។ ដោយឡែកបងប្អូនប្រជាពលរដ្ឋ លោកតា លោកយាយចូលរួមជាង៦០០ នាក់ ដោយក្នុងម្នាក់ៗ ទទួលបានអង្ករ ទឹកត្រី ទឹកសុីអ៉ីវ ត្រីខ និងអាវរងារ សរុបថវិកាទាំងអស់មានចំនួន ២២,១៩២ ដុល្លាររអាមេរិក ។

បន្ទាប់ពីពិធីសំណេះសំណាល ឯកឧត្តម សែម សុវណ្ណនី និងលោកជំទាវ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យផ្ទះសាងសង់រួច និងកំពង់ដំណើរការសាងសង់ថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនប្រជាពលរដ្ឋក្រលំបាក រស់នៅក្នុងភូមិរវាងកាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង