លោកជំទាវ ខៀវ សុផានី ចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាលើ សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការ អនុវត្តច្បាប់ស្ដីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ លោកជំទាវ ខៀវ សុផានី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដែលដឹកនាំដោយ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជា អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិនិត្យពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការ អនុវត្តច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាដែលបានប្រកាសអោយប្រើនាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធនានា នាទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។