ឯកឧត្ដម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំដើម្បីត្រៀមរៀបចំ មហាសន្និបាតលើកទី៤៣ នៃអន្តរសភាអាស៊ាន
ភ្នំពេញ៖ ឯកឧត្ដម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានជាតិអាយប៉ា-កម្ពុជា នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រៀមរៀបចំ មហាសន្និបាតនៃអន្តរសភាអាស៊ាន (អាយប៉ា-AIPA) លើកទី៤៣ ដែលរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គលេខាធិការរង ឯកឧត្តម អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន លោក លោកស្រី ជាថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា និងមន្ត្រីពាក់ព័ន្ធ ៕