**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំស្តីពីការសាងសង់មណ្ឌលអប់រំកែប្រែទណ្ឌិតបទល្មើសគ្រឿងញៀន

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំស្តីពីការសាងសង់មណ្ឌលអប់រំកែប្រែទណ្ឌិតបទល្មើសគ្រឿងញៀន ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ព្រមទាំងអង្គភាពពាក់ព័ន្ធជាច្រើនរូបផងដែរ។

នាឱកាសនោះ ឯកឧត្តម សក់ សេដ្ឋា បានមានមតិស្វាគមន៍ និងមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងសិក្សាពីគំនិតរួមគ្នាលើគម្រោងសាងសង់មណ្ឌលអប់រំកែប្រែទណ្ឌិតបទល្មើសគ្រឿងញៀនថ្មី របស់ក្រសួងមហាផ្ទៃ។

ជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បានបន្ថែមថា ដើម្បីឱ្យមានមូលដ្ឋានជាក់លាក់ និងច្បាស់លាស់ ឯកឧត្តម បានស្នើឱ្យសមាជិកអង្គប្រជុំទាំងអស់ សិក្សាឱ្យបានល្អិតល្អន់លើគម្រោងពាក់ព័ន្ធការងារសំខាន់ៗ រួមមានដូចជា ៖ ការចំណាយ ការរចនាប្លង់ និងទំហំមណ្ឌល ហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងទីតាំងកន្លែងធ្វើការរបស់មន្ត្រី និងកិច្ចការងារពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀត ដើម្បីគោរពស្នើសុំគោលការណ៍ និងអនុសាសន៍ដឹកនាំបន្តពីថ្នាក់ដឹកនាំ។

ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានធ្វើសេចក្តីរាយការណ៍សង្ខេបជម្រាបជូនអង្គប្រជុំជ្រាបថា គម្រោងសាងសង់មណ្ឌលអប់រំកែប្រែទណ្ឌិតបទល្មើសគ្រឿងញៀន ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងគោលបំណងជាអាទិ៍ភាពសំខាន់ចំនួន៣ រួមមាន៖ ១.កាត់បន្ថយភាពចង្អៀតណែននៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត, ២.ជនជាប់ឃុំបានចូលរួមធ្វើពលកម្ម ដើម្បីសុខភាព និងស្តារនីតិសម្បទា និងទី៣.ធានាបាននិរន្តរភាពបរិស្ថានល្អ ធានាបាននូវស្ថានភាពរស់នៅរបស់ជនជាប់ឃុំប្រកបដោយសុខភាព អនាម័យ វិជ្ជាជីវៈ និងមនុស្សធម៌។ ឯកឧត្តម បានបញ្ជាក់ថា គម្រោងនេះ គ្រោងសាងសងនៅឃុំផ្ទះរ៉ុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ លើផ្ទៃដីសរុប ៥០២,៦៤ហិកតា។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានមានប្រសាសន៍វាយតម្លៃខ្ពស់ដល់អង្គភាពពាក់ព័ន្ធ និងក្រុមការងារចំពោះការងាររៀបចំសេចក្តីព្រាងគម្រោងនេះឡើង ជាមួយគ្នានោះ ឯកឧត្តម បានណែនាំដល់អង្គប្រជុំ និងអង្គភាពដែលពាក់ព័ន្ធទាំងអស់ត្រូវខិតខំសហការផ្លាស់ប្តូរគំនិតយោបល់សម្រាប់ជាធាតុចូល ដើម្បីធ្វើយ៉ាងណាឱ្យសេចក្តីព្រាងគម្រោងនេះកាន់តែល្អបន្ថែមទៀត។

លើសពីនេះទៀត ឯកឧត្តម បានគូសបញ្ជាក់ថា គម្រោងសាងសង់មណ្ឌលអប់រំកែប្រែទណ្ឌិតបទល្មើសគ្រឿងញៀននេះ ជាគម្រោងដ៏ធំមួយ ដែលមានទិសដៅយ៉ាងសំខាន់ គឺដើម្បីបង្កើតកន្លែងព្យាបាលទណ្ឌិតគ្រឿងញៀន, ជាកន្លែងស្តារនីតិសម្បទា និងកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ ព្រមទាំងទប់ស្កាត់ហានីភ័យនៃការកើនឡើងទណ្ឌិតគ្រឿងញៀននៅទូទាំងប្រទេសផងដែរ៕

អត្ថបទដែលជាប់ទាក់ទង