**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**បទវិភាគ៖ប្រទេសចិនឆ្លើយតបនឹងបញ្ហាប្រឈមនិងគាំពារសច្ចយុត្តិធម៌តាមរយៈ”ភាពនឹងនរ”របស់ខ្លួន**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ទៀ បាញ់ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ស ខេង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច គុយ សុផល និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ម៉ែន សំអន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ឃួន សុដារី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេចពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

រដ្ឋមន្ត្រីទេសចរណ៍អេកម៉ិក និង CLMV កោតសរសើរការរៀបចំតំបន់ Pub Street នៅខេត្តសៀមរាប ដែល មានភាពទាក់ទាញ

ភ្នំពេញ៖ រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសសមាជិកអេកម៉ិក (ACMECS) និងប្រទេសសមាជិក CLMV កោតសរសើរចំពោះការរៀបចំតំបន់ទេសចរណ៍ Pub Street របស់ខេត្តសៀមរាប ដែលកំពុងមានភាពទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងវិញ បន្ទាប់ពីផ្អាកសកម្មភាពទេសចរណ៍ដោយសារតែការរីករាលដាលជំងឺកូវីដ១៩។

ការកោតសរសើរនេះត្រូវបានលើកឡើងនាអំលុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកលើកទី៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។

គួរជម្រាបថា នាឱកាសអញ្ជើញមកដល់កម្ពុជាដើម្បីចូលរួមក្នុងកិច្ចប្រជុំធំៗទាំងពីរនេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំរដ្ឋមន្ត្រីទេសចរណ៍និងប្រតិភូនៃប្រទេសសមាជិកអេកម៉ិក និង CLMV ដទៃទៀតទៅទស្សនកិច្ចនៅតំបន់ទេសចរណ៍នាពេលរាត្រី Pub Street នាក្រុងសៀមរាប។

នាដំណើរទស្សនកិច្ចនោះ គណៈប្រតិភូនៃប្រទេសជាសមាជិកអេកម៉ិក ក៏ដូចជាប្រទេសសមាជិក CLMV បានដើរទស្សនកិច្ចដោយថ្មើរជើងនៅតាមផ្លូវនៃតំបន់ Pub Street នោះប្រកបដោយភាពសប្បាយរីករាយ និងទទួលបានការស្វាគមន៍ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលកំពុងដើរលេងកម្សាន្តនៅទីនោះ។

គណៈប្រតិភូបានមើលឃើញពីសក្ដានុពលនៅតំបន់ Pub Street ដែលជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយ ផ្ដល់ជូននូវការកម្សាន្តសប្បាយបន្ថែមសម្រាប់ភ្ញៀវទេសចរដែលមកដល់ទឹកដីខេត្តសៀមរាប។

គណៈប្រតិភូសមាជិកអេកម៉ិក និង CLMV ក៏បានកោតសរសើរដល់កម្ពុជាចំពោះការរៀបចំតំបន់ទេសចរណ៍រាត្រី Pub Street នេះឱ្យមានភាពទាក់ទាញឡើងវិញ នៅតាមដងផ្លូវមានភាពស្អាតជាងមុន ការរៀបចំតុបតែងនៅតាមហាងនីមួយៗកាន់តែមានសោភ័ណភាព បន្ទាប់ពីផ្អាកសកម្មភាពទេសចរណ៍ ក៏ដូចជាការបិទបណ្ដោះអាសន្នដោយសារតែការរីករាលដាលជំងឺកូវីដ១៩។ Pub Street គឺជាតំបន់ទេសចរណ៍នាពេលរាត្រីតូចមួយនៅខេត្តសៀមរាប ដែលភ្ញៀវទេសចរបរទេសទូទៅទទួលស្គាល់ជាពិភពលោកដ៏តូចមួយ (Small World)។

គណៈប្រតិភូសមាជិកអេកម៉ិក (ACMECS) និងប្រទេសសមាជិក CLMV បានសម្ដែងនូវអំណរគុណចំពោះកម្ពុជាក្នុងការទទួលបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្ដៅ និងរួសរាយរាក់ទាក់ នាអំលុងពេលរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីនិងរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកលើកទី៥ និងកិច្ចប្រជុំឧត្តមមន្ត្រីនិងរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។

នារាត្រីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២នេះដែរ ភាគីកម្ពុជាក៏បានរៀបចំពិធីលៀងសាយភោជន៍ (Gala Dinner) ជូនប្រតិភូប្រទេសសមាជិកអេកម៉ិក ក៏ដូចជាប្រទេសសមាជិក CLMV នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប បន្ទាប់ពីបញ្ចប់កិច្ចប្រជុំឧត្តមមន្ត្រីនិងរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកលើកទី៥ និងកិច្ចប្រជុំឧត្តមមន្ត្រីនិងរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦ រយៈពេល២ថ្ងៃ (២-៣ វិច្ឆិកា ២០២២)។

នៅក្នុងពិធីលៀងសាយភោជន៍នោះ ក៏មានការសម្ដែងសិល្បៈ ចម្រៀង របាំ ការរាំលេងកម្សាន្តដែលផ្សារភ្ជាប់នឹងវប្បធម៌ប្រពៃណីខ្មែរ ដូចជា របាំអប្សរាមហានគរឬរបាំព្រះរាជទ្រព្យ របាំក្ងោកសិល្ប៍ របាំរំដួលបុប្ផាជាតិ របាំនេសាទ ពិសេសគឺរបាំចំណងមិត្តភាពរួមគ្នាកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ-វៀតណាម។ នៅក្នុងបរិវេណនៃពិធីនោះដែរ ក៏ថែមទាំងមានរៀបចំតាំងបង្ហាញនូវម្ហូបអាហារបែបខ្មែរសម្រាប់ឱ្យភ្ញៀវនិងគណៈប្រតិភូទទួលទាន ដូចជា នំបញ្ចុក នំពុម្ភ នំដុត អំបុកជាដើម។

សូមជម្រាបដែរថា នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ស្អែកនេះ គណៈប្រតិភូទេសចរណ៍អេកម៉ិក និង CLMV ក៏នឹងអញ្ជើញទស្សនកិច្ចនៅតំបន់រមណីយដ្ឋានអង្គរ ពិសេសគឺប្រាសាទអង្គរវត្ត និងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ក៏ដូចជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រជុំវិញផងដែរ៕

អត្ថបទដែលជាប់ទាក់ទង