អ្នកវិនិយោគិនជប៉ុន មកវិនិយោគនៅកម្ពុជា នឹងរោងចក្រតម្លើងយានយន្ត Toyota នឹងបើកនៅកម្ពុជា
ភ្នំពេញ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសស្វាគមន៍ និងលើកទឹកចិត្តដល់បណ្តាវិនិយោគិនជប៉ុន មកវិនិយោគនៅកម្ពុជា។ ក្នុងនោះមានការវិនិយោគជាច្រើនពីក្រុមហ៊ុនជប៉ុននៅកម្ពុជា ជាក់ស្តែងក្រុមហ៊ុនតូយ៉ូតាជប៉ុន ដែលនឹងគ្រោងនឹងបើកប្រតិបត្តិការរោងចក្រតម្លើងយានយន្ត [Toyota Vehicle Assembly]នៅកម្ពុជាឆាប់ៗខាងមុខនេះ និងផ្សារ AEON Malls ជាដើម។។