ឯកឧត្តម សោម ពិសិដ្ឋ បានថ្លែងអំណរព្រះគុណចំពោះ ព្រះតេជគុណព្រះមេគណខេត្តកែប ដែលបាននិមន្តយកនូវគ្រឿងឧបភោគបរិភោគដើម្បីប្រើប្រាស់ក្នុងការងារមនុស្សធម៌
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប នាព្រឹកថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះបានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះតេជគុណព្រះមេគណខេត្តកែប ព្រះអនុគណៈក្រុង ស្រុក និងព្រះចៅអធិការគ្រប់វត្តទូទាំងខេត្តកែប នៃគណៈមហានិកាយ ដែលបាននិមន្តយកនូវគ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន៖ អង្ករ១,១៥០គីឡូក្រាម ទឹកផ្លែឈេី១៣កេះ ទឹកបរិសុទ្ធ២៨កេះ ទឹកត្រី១៧យួរ មី៤៦កេះ ព្រមទាំងបច្ច័យចំនួន២,៥៥០,០០០៛ ឧបត្ថម្ភជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីប្រើប្រាស់ក្នុងការងារមនុស្សធម៌នានា៕