**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

លោក ពុយ គា បង្ហាញទស្សនះ៥ចំណុចសម្រាប់អ្នកសារព័ត៌មាន ដើម្បីយកព័ត៌មាន ក្នុងពិធីកិច្ចប្រជុំកំពូលអាស៊ាន

 

ភ្នំពេញ៖ លោក ពុយ គា អ្នកសារព័ត៌មានជំនាញអាស៊ាន និងជាទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo ប្រចាំកម្ពុជា បានចែករំលែកនូវគន្លឹះមួយចំនួនដល់អ្នកសារព័ត៌មាន សម្រាប់ចូលរួមផ្ដិតយកខ្លឹមសារព័ត៌មានក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ចំណុចគន្លឹះសំខាន់ៗអ្នកសារព័ត៌មានជើងរូបនេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងវិធីជំនួបអ្នកសារព័ត៌មានស្តីពី [ការត្រៀមយកព័ត៌មានស្តីពីកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ] ។ កម្មវិធីនេះ មានការចូលរួមជាវាគ្មិនពី តំណាងក្រសួងព័ត៌មាន និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូបទៀតផងដែរ។

ទាំង៥ចំណុច ដែលចេញពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោក ពុយ គា ដែលបានលើកមកបង្ហាញនោះរួមមាន៖

ទី១/ ត្រូវដឹងអំពីកម្មវិធី នៃដំណើរការកិច្ចប្រជុំ ពោលត្រូវដឹងអំពីពេលវេលាជាក់លាក់ និងកម្មវិធីទូទៅតាំងពីថ្ងៃចាប់ផ្ដើមដំបូង រហូតដល់កិច្ចប្រជុំត្រូវបានបិទបញ្ចប់ ដើម្បីងាយស្រួលក្នុងការតាមដាន និងផ្ដិតយកខ្លឹមសារសំខាន់ៗចេញពីកិច្ចប្រជុំ។

ទី២/ ត្រូវដឹងថា តើនរណា ជានរណា? ចំណុចនេះលោកបានពន្យល់ថា អ្នកសារព័ត៌មានត្រូវដឹងច្បាស់ថា តើអ្នកដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ទាំង៣៤រូបនោះ គឺជានរណាខ្លះ ហើយមានតួនាទីអ្វី។

ទី៣/ បញ្ហាក្ដៅ។ ចំណុចនេះលោកបានធ្វើការបែងចែកជាពីរ ដោយមួយសម្រាប់អ្នកសារព័ត៌មានក្នុងស្រុក និងមួយផ្នែកទៀត សម្រាប់ឆាកអន្ដរជាតិ។ ការផ្សព្វផ្សាយនៅក្នុងស្រុក គឺសំដៅទៅលើអ្វីដែលផលចំណេញរបស់កម្ពុជាពីកិច្ចប្រជុំនេះ។ ខណៈសម្រាប់ឆាកអន្ដរជាតិវិញ ត្រូវបានបែងចែកជា៥មុំសំខាន់ៗ រួមមាន៖ បញ្ហាមីយ៉ាន់ម៉ា ឬភូមា, បញ្ហាសមុទ្រចិនខាងត្បូង, បញ្ហាកូរ៉េខាងជើង, បញ្ហាចិន និងតៃវ៉ាន់ និងបញ្ហាសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន។

ទី៤/ ឯកសារពាក់ព័ន្ធក្នុងកិច្ចប្រជុំ។ លោកបានបង្ហើបថា តាមអ្វីដែលលោកទទួលបាននោះ ឯកសារសំខាន់ៗពាក់ព័ន្ធកិច្ចប្រជុំនេះ គឺមានរហូតដល់៩៩ឯកសារឯណោះ ដែលទាមទារឲ្យអ្នកសារព័ត៌មានស្វែងយល់ឲ្យបានច្រើនពីវា។

ទី៥/ អង្កេតទូទៅនៃការរៀបចំរបស់វិស័យឯកជន ទាំងសេវាកម្សាន្ដ ភោជនីយដ្ឋាន និងសេវាផ្សេងៗទៀត ដើម្បីចង់ដឹងថា តើថ្នាក់ដឹកនាំបណ្ដាប្រទេស ឬស្ថាប័នណាខ្លះបានទៅ។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងឆ្នាំ២០២២ ហើយកិច្ចប្រជុំឆ្នាំ២០២២នេះ នឹងមានថ្នាក់ដឹកនាំកំពូលៗពិភពលោក និងស្ថាប័នអន្តរជាតិចូលរួម។ នេះជាមោទនភាពជាតិដ៏ធំធេង ដោយសារវានឹងឆ្លុះបញ្ចាំងឲ្យតំបន់ និងសកលលោកទទួលស្គាល់ និងដឹងអំពីសក្តានុពលរបស់កម្ពុជា យើង។។

 

 

អត្ថបទដែលជាប់ទាក់ទង