ម្ចាស់អាជីវកម្មខ្សាច់ទាំងអស់ ត្រូវផ្អាកការដឹកជញ្ជូនខ្សាច់គ្រប់ប្រភេទតាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្តាល ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៦-១៤ ខែវិច្ឆិកា
ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹងជម្រាបជូន លោក លោកស្រី ម្ចាស់អាជីវកម្មខ្សាច់ទាំងអស់ សូមផ្អាកការដឹកជញ្ជូនខ្សាច់គ្រប់ប្រភេទតាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។