ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំ ក្រុមកីឡាករប្រណាំងរទេះ៥រូប ធ្វើដំណើរទៅប្រទេសជប៉ុន ដើម្បីកាត់រទេះប្រណាំងថ្មី
ភ្នំពេញ៖ ឯកឧត្តម ប្រធាន ហ៊ុន ម៉ានី អមដោយឯកឧត្តម សុខ សប្បាយណា លោក យី សុភ័ក្ត្រា និងកញ្ញា ហារុកា ដឹកនាំដោយផ្ទាល់ ក្រុមកីឡាករប្រណាំងរទេះ៥រូប នៅល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ធ្វើដំណើរទៅ ប្រទេសជប៉ុន ដើម្បីកាត់រទេះប្រណាំងថ្មីស្តង់ដាទំនើបត្រៀមហ្វឹកហាត់ ចូលរួមការប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១២ កម្ពុជាធ្វើម្ចាស់ផ្ទះ។
នេះជាសន្តានចិត្តមិនអាចកាត់ថ្លៃបាន ដែលឯកឧត្ត ហ៊ុន ម៉ានី បានគិតគូរនិងលើកទឹកចិត្តដល់ជនពិការរបស់យើង រទេះដែលត្រូវទិញពីប្រទេសជប៉ុនត្រូវចំណាយប្រាក់យ៉ាងច្រើន ទោះជាយ៉ាងនេះក្តីនៅមិនស្មើនឹងទឹកចិត្តរបស់ ឯកឧត្តម តែងតែគិតគូរនិងចុះផ្ទាល់ជាប្រចាំ។ សូមថ្លែងអំណរគុណជាអនេកនិងសូមជូនពរ ឯកឧត្តមប្រធាននិង ប្រតិភូរួមនិងប្អូនៗកីឡាករ មានសុខភាពល្អ និងទទួលបានសុខសុវត្ថិភាពទាំងទៅនិងត្រឡប់មកវិញ៕