ឯកឧត្តម ស្វាយ សំអ៊ាង និងលោកជំទាវ នាំយកបច្ច័យចូលបុណ្យកឋិនទានសាមគ្គីនៅវត្តចំនួន២ នៅក្រុងស្ទឹងត្រែងនិងស្រុកសេសាន
ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោកជំទាវ នៅថ្ងៃសៅរ៍-អាទិត្យ ១២-១៣កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ០៥-០៦ ខែវិច្ឆិកា ឆ្នាំ២០២២ បាននាំយកនូវបច្ច័យចូលបុណ្យរួមកឋិនទានសាមគ្គី នៅវត្តធម្មរង្សី (ហៅវត្តបាចុង) ក្រុងស្ទឹងត្រែង និងមួយទៀតនៅវត្តជ័យមង្គល(ហៅវត្តកំភុន) ស្ថិតនៅក្នុងឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។
អង្គកឋិនទានសាមគ្គីនេះក៏មានវត្តមានឯកឧត្តម ញ៉ែម សាម៉ន សមាជិកព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទ្ធជិតឆ្ងាយជាច្រើននាក់ផងដែរ។
សូមបញ្ជាក់ថា បច្ច័យបានមកពីកឋិនទាន ក្នុងនោះប្រគេនវត្តជ័យមង្គល (ហៅវត្តកំភុន)ចំនួន៤.៣០០.០០០រៀលនិង ១.១០០ដុល្លារ និងវត្តធម្មរង្សី(ហៅវត្តបាចុង)ចំនួន ២១.៥៥០.០០០រៀល និង ៨៣០$ព្រមទាំងបច្ច័យមួយចំនួនទៀត ប្រគេនព្រះចៅអធិការវត្ត និងព្រះសង្ឃផងដែរ៕