**សម្ដេចធិបតី៖ នយោបាយឈ្នះឈ្នះ ផ្ដល់មូលដ្ឋានគ្រឹះសម្រាប់ការផ្សះផ្សាជាតិ និងស្ថិរភាពយូរអង្វែងរហូតមកទល់សព្វថ្ងៃ**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ

បទវិភាគ៖ ក្នុងយុគសម័យថ្មី ប្រព័ន្ធផ្កាយរណបនាំផ្លូវប៉ីតូវក្នុ នឹងបម្រើនិងផ្តល់ប្រយោជន៍ដល់ពិភពលោកនិងមនុស្សជាតិកាន់តែល្អ

“ខ្ញុំជឿជាក់ថា ប្រព័ន្ធផ្កាយរណបនាំផ្លូវប៉ីតូវអាចរួមចំណែកដល់ការអភិវឌ្ឍអន្តរជាតិ ជាពិសេស គឺប្រព័ន្ធផ្កាយរណបនាំផ្លូវប៉ីតូវ អាចផ្តល់ការគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍ដែលបានខិតខំប្រឹងប្រែងសម្រេចបានូវគោលដៅអភិវឌ្ឍជាដ៏និរន្តរភាព ។” នាពេលថ្មីៗកន្លងទៅនេះ កិច្ចប្រជុំលើកទី១៦ នៃគណៈកម្មាធិការអន្តរជាតិប្រព័ន្ធផ្កាយរណបនាំផ្លូវសកល បានបើកធ្វើនៅក្រុងអាប៊ូដាប៊ី ប្រទេស អេមីរ៉ាតអារ៉ាប់រួម លោក ហួកឺល តំណាងនៃប្រទេសប៉ាគ្គីស្ថានបានវាយតម្លៃដូចពោលខាងលើ ។ សៀវភៅសក្រោមចំណងជើងថា «ផ្កាយរណបនាំផ្លូវប៉ីតូវក្នុងយុគសម័យថ្មី» ដែលប្រទេសចិនបានដាក់ចេញនៅថ្ងៃទី៤ ខែវិច្ឆិកា ក៏បានបញ្ជាក់យ៉ាងពេញលេញពីការនេះដែរ ។
សៀវភៅស ដែលមានតួអក្សរចំនួន ១២០០០ តួនេះ បានរំលឹកឡើងវិញដោយគ្រប់ជ្រុងជ្រោយពីដំណើរអភិវឌ្ឍនៃផ្កាយរណបនាំផ្លូវប៉ីតូវរបស់ប្រទេសចិន ហើយបានបង្ហាញយ៉ាងពេញលេញថា តាំងពីឈានចូលយុគសម័យថ្មីមក ប្រព័ន្ធផ្កាយរណបនាំផ្លូវប៉ីតូវបានបង្កើតជាមុខងារសេវាកម្មថ្មី សម្រេចបាននូវការអភិវឌ្ឍឧស្សាហកម្មថ្មី បានបង្កើតនិន្មាបនកម្មបើកទូលាយថ្មី ហើយបានចាប់ផ្តើមដំណើរថ្មីនៅពេលអនាគត ។
ការស្វែងរកចក្រវាលដ៏ធំល្វឹងល្វើយ គឺជាសុបិនរបស់ប្រជាជាតិចិនក្នុងរយៈពេលដ៏យូរ ។ ចាប់ពីគ្មានដល់មាន ប្រព័ន្ធផ្កាយរណបនាំផ្លូវប៉ីតូវទទួលបានការអភិវឌ្ឍឥតឈប់ឈរ ជាសាក្សីនៃកិច្ចខិតខំប្រឹងប្រែងឥតស្រាកស្រាន្តរបស់ប្រជាជនចិនក្នុងការសម្រេចសុបិនរបស់ខ្លួន ។ បច្ចុប្បន្ននេះ ប្រព័ន្ធផ្កាយរណបនាំផ្លូវប៉ីតូវលេខ៣ មានឈ្មោះល្បីល្បាញដូចគ្នានឹង ប្រព័ន្ធបញ្ជាក់ទីតាំងនៅសកលរបស់អាមេរិក (GPS)ប្រព័ន្ធផ្កាយរណបនាំផ្លូវរបស់រុស្ស៊ី (GLONASS) និងប្រព័ន្ធផ្កាយរណបនាំផ្លូវរបស់អឺរ៉ុប (Galileo) ។ សព្វថ្ងៃនេះ មានមនុស្សលើសពី១ពាន់៥រយលាននាក់នៅប្រទេសនិងតំបន់លើសពី២៣០ បានប្រើប្រាស់សេវាកម្មបញ្ជាក់ទីតាំងយ៉ាងឆាប់រហ័សនិងសេវាកម្មកម្រិតខ្ពស់របស់ផ្តាយរណបនាំផ្លូវប៉ីតូវ ។ “ប៉ីតូវរបស់ចិន ” បានក្លាយជា “ប៉ីតូវរបស់សកលោក ”យ៉ាងពិតប្រាកដ ។
“បើធ្វើ ត្រូវតែធ្វើល្អឯង ” ការច្នៃប្រឌិតថ្មីដោយម្ចាស់ការ ជាកម្លាំងប្រកួតប្រជែងជាស្នូលរបស់ប្រព័ន្ធផ្កាយរណបប៉ីតូវរបស់ចិន ការបើកទូលាយនិងរួមបញ្ចូល ជាចិត្តទូលាយរបស់ប៉ីតូវចិន ។ វាមានអំណោយផលដល់ប្រជាជនចិនផង ហើយក៏មានអំណោយផលដល់ប្រជាជនរបស់ប្រទេសផ្សេងទៀតផងដែរ ។
ប្រការដែលគួរឱ្យលើកឡើងនោះ គឺសេវាកម្មសារខ្លីនិងរុករកអន្តរជាតិរបស់ប្រព័ន្ធប៉ីតូវ ។ នៅកាលពីមុន បន្ទាប់ពីអ្នកសុំជួយសង្គ្រោះបញ្ចេញសញ្ញាទៅកាន់អង្គការរុករកនិងជួយសង្គ្រោះអន្តរជាតិ មិនដឹងថាគេបានទទួលហើយឬនៅ នេះជាការផ្ញើសារតែមួយទិស ។ ប្រព័ន្ធប៉ីតូវសម្រេចបាននូវការប្រាស្រ័យទាក់ទងទាំងពីរទិស ។ ការនេះអាចផ្តល់ការលើកទឹតចិត្តខាងស្មារតីយ៉ាងខ្លាំងដល់អ្នកសុំជួយសង្គ្រោះ ហើយក៏បានរួមចំណែកដល់ការងាររបស់អង្គការរុករកនិងជួយសង្គ្រោះអន្តរជាតិផងដែរ ។
ប្រការដែលគួរឱ្យយកចិត្តទុកដាក់នៅគឺ សៀវភៅសច្បាប់នេះក៏បានគ្រោងជាលើកដំបូងនូវផែនទីបង្ហាញផ្លូវអភិវឌ្ឍប្រព័ន្ធប៉ីតូវឆ្នាំ២០៣៥ ។ ប្រទេសចិននឹងកសាងប្រព័ន្ធប៉ីតូវជំនាន់ថ្មីដែលប្រកបដោយបច្ចេកទេសកាន់តែជឿនលឿន មុខងារកាន់តែខ្លាំងនិងគុណភាពសេវាកម្មកាន់តែខ្ពស់ ។
ក្នុងយុគសម័យថ្មី ប្រព័ន្ធផ្កាយរណបនាំផ្លូវប៉ីតូវ នឹងបម្រើដល់ពិភពលោកកាន់តែល្អ ហើយនឹងផ្តល់សុខសុភមង្គលនិងផលប្រយោជន៍កាន់តែច្រើនជូនដល់មនុស្សជាតិទាំងមូល ៕

 

អត្ថបទដែលជាប់ទាក់ទង