លោកជំទាវ និន សាផុន អញ្ជើញពិនិត្យមើលការសំដែងសិល្បៈ តាមរយៈការបញ្ចាំងស្លាយរបស់ក្រសួងវប្បធម៌
ភ្នំពេញ៖ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងជាប្រធានអនុគណៈកម្មការទី៣៖ ឡូជីស្ទីក ពិធីការ និងបដិសណ្ឋារកិច្ច នៃមហាសន្និបាតលើកទី៤៣ អន្តរសភាអាស៊ាន (អាយប៉ា AIPA) នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញពិនិត្យការសម្តែងសិល្បៈតាមរយៈការបញ្ចាំងស្លាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសម្រាប់អបអរសាទរក្នុងកម្មវិធីបើក និងបិទ នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ដែលប្រារព្ធធ្វើចាប់ពីថ្ងៃ២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវ និន សាផុន បានមានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះមានគោលបំណងស្នើអោយ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា អនុគណៈកម្មការទី៣ ជួយផ្តល់មតិយោបល់ដើម្បីកែលម្អការសម្តែងសិល្បៈតាមរយ:ការបញ្ចាំងស្លាយដើម្បីអោយស្របតាមមតិយោបល់របស់គណ:កម្មាធិការរៀចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ៕