**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

ឯកឧត្តម ឃួង ស្រេង ស្នើគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ពង្រឹងសន្ដិសុខឱ្យតឹងរឹងបំផុតក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានបើកកិច្ចប្រជុំជាលើកចុងក្រោយដើម្បីពិនិត្យលើវឌ្ឍនភាពនៃការរៀបចំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងសោភ័ណភាពបរិស្ថាន របៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី៧វិច្ឆិកានេះ មុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធមួយចំនួនទៀតចាប់ផ្តើមពីថ្ងៃទី១០ដល់ថ្ងៃទី១៣វិច្ឆិកាឆ្នាំ២០២២។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល និងជាប្រធានគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញបានថ្លែងថា សុំលោក លោកស្រី យកស្មារតីនៃកិច្ចប្រជុំ កន្លងមកមកអនុវត្តឱ្យទទួលបានជោគជ័យលើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឱ្យបានល្អសម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានលោកទី៤០ និងលើកទី៤១ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធនាពេលដ៏ខ្លីខាងមុខនេះឱ្យបានជោគជ័យជាដាច់ខាតដូចយើងធ្លាប់បានទទួលជោគជ័យរួចមកហើយកាលពីកម្ពុជាធ្វើជាប្រធានអាស៊ានកាលពីឆ្នាំ២០១២រួចមកហើយ។

ឯកឧត្តម អភិបាលបានណែនាំឱ្យអស់លោក លោកស្រីជាអភិបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញពិនិត្យមើលទីតាំងអាជីវកម្មណាដែលអាចបង្កឱ្យមានហានីភ័យក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីជូនដំណឹងឱ្យពួកគាត់ផ្អាកអាជីវកម្មជាបណ្តោះអាសន្ន សិនអំឡុងកិច្ចប្រជុំអាស៊ាននេះព្រោះនេះជាមុខមាត់និងជាកិត្តិយសប្រទេសជាតិយើងធំធេងណាស់។

ឯកឧត្តមអភិបាលលើកឡើងថា ដងវិថីសំខាន់ៗដែលប្រតិភូត្រូវ ធ្វើដំណើរឆ្លងកាត់ ពិសេសមហាវិថីសហព័ន្ធរុស្ស៊ី រាល់ស្ថានីយប្រេងឥន្ទនៈ ទីតាំងលក់រថយន្ត,ការដ្ឋានសំណង់ផ្សេងៗត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន ,ទីតាំងKTV,ក្លឹបកម្សាន្ត ទីតាំងផ្ញើម៉ូតូ.ឡានឬចតតាមចិញ្ចើមថ្នល់ត្រូវបានហាម មិនឱ្យមានឡើយ។ ចំណែកសណ្តាប់ធ្នាប់តាមដងទន្លេមានដាយត្រី,បែត្រី កប៉ាល់ កាណូត ទូកទេសចរណ៍ឬទូកនេសាទ ក៏ត្រូវបានហាមឃាត់មិនឱ្យមានការបើកបរឆ្លងកាត់ ឬបង្កឱ្យបាត់សណ្តាប់ធ្នាប់ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាននេះដែរ។ចំពោះភ្ញៀវដែលមកស្នាក់នៅតាមសណ្ឋាគារ,ផ្ទះសំណាក់ម្ចាស់ទីតាំងត្រូវផ្តល់កិច្ចសហការឱ្យបានច្បាស់លាស់ជាមួយសមត្ថកិច្ច និងអាជ្ញាធរដែន ដីតាមរយៈការកំណត់អត្តសញ្ញាណភ្ញៀវដែលចូលស្នាក់នៅក្នុងសណ្ឋាគារ ឬផ្ទះសំណាក់របស់ខ្លួនរួមទាំងផ្តល់បញ្ជីឈ្មោះជាប្រចាំថ្ងៃដល់អាជ្ញាធរ។

ឯកឧត្តម ឃួង ស្រេង បានសង្កត់ធ្ងន់ថា អំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាននេះ គឺមិនអនុញ្ញាតឱ្យមានការប្រមូលផ្តុំណាមួយនៅកន្លែងភ្ញៀវស្នាក់នៅ ឬរំខានដល់ក្បួនប្រតិភូឆ្លងកាត់ក៏ដូចជាការតវ៉ាផ្សេងៗគឺមិនអនុញ្ញាតឱ្យមានជាដាច់ខាត។

ឯកឧត្តម បញ្ជាក់ថា យើងបន្តរួមគ្នាធ្វើការងារដែលនៅសេសសល់ ពិសេសការការពារ សន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឱ្យបានល្អបំផុតដោយសហការជាមួយកម្លាំងថ្នាក់ជាតិគ្រប់ជំនាញ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាប្រធានប្តូរវេនឆ្នាំ២០២២នេះនឹងចាប់ដំណើរការ ពីថ្ងៃទី១០ដល់ទី១៣វិច្ឆិកា ឆ្នាំ២០២២ មានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលចំនួន២៨ ប្រទេសរួមទាំងអង្គការ ក្រៅរដ្ឋាភិបាលមួយចំនួនទៀតចូលរួមព្រមទាំងដៃគូសន្ទនាជាច្រើនទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានអំពាវនាវឱ្យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទៅលើការរួមចំណែក ទុកដាក់សំរាម កាកសំណល់ផ្សេងៗឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមលំនៅដ្ឋានរៀងៗខ្លួន រួមទាំងការដោតទង់ជាតិឱ្យបានគ្រប់លំនៅដ្ឋានផងដែរ៕

ប្រភពៈ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង