**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា

រដ្ឋមន្ត្រីទេសចរណ៍៖ បុណ្យសមុទ្រជាឱកាសបង្ហាញពិភពលោកពីជោគជ័យរបស់កម្ពុជា ក្រោយវិបត្តិកូវីដ១៩

ភ្នំពេញ៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា ពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុដែលនឹងរៀបចំឡើងចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២នខាងមុខនោះ គឺជាឱកាសបង្ហាញពិភពលោកអំពីជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ប្រកបដោយជោគជ័យ ជាមួយនឹងការបើកប្រទេស សេដ្ឋកិច្ច សង្គម និងធានាសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ។

ការថ្លែងបែបនេះរបស់ឯកឧត្ដមរដ្ឋមន្ត្រីត្រូវបានធ្វើឡើងនាឱកាសកិច្ចប្រជុំត្រៀមរៀបចំបុណ្យសមុទ្រនៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានសង្កត់ធ្ងន់ថា «ពិធីបុណ្យសមុទ្រនេះជាឱកាសបង្ហាញពិភពលោកអំពីជោគជ័យរបស់កម្ពុជា ក្នុងការដឹកនាំប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ប្រកបដោយជោគជ័យ ហើយកម្ពុជាបានបើកប្រទេស សេដ្ឋកិច្ច សង្គម មានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ»។

ឯកឧត្ដមរដ្ឋមន្ត្រីបានបន្ថែមថា ឱកាសនេះក៏ពិសេសដែរសម្រាប់ការបង្ហាញពីសមត្ថភាពខិតខំរបស់រាជរដ្ឋាភិបាលក្នុងពេលកន្លងមក ទាំងការគ្រប់គ្រង ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសមិទ្ធផល និងហេដ្ឋារចនាសម្ពន្ធក្នុងមូលដ្ឋាន។

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរុញឱ្យមានការយកចិត្តទុកដាក់ចំពោះការថែរក្សាសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ ក៏ដូចជាការបញ្ជៀសភាពកកកុញមនុស្សច្រើន ជៀសវាងគ្រោះថ្នាក់រត់ជាន់គ្នា។

ឯកឧត្ដមក៏បានជំរុញឱ្យមានការយកចិត្តទុកដាក់លើបញ្ហាទុកសំរាម កាកសំណល់ ទាំងក្នុងពេលរៀបចំព្រឹត្តិការណ៍ និងក្រោយពេលព្រឹត្តិការណ៍ចប់។

ឯកឧត្ដមក៏បានលើកឡើងអំពីរៀបចំការតុបតែងទីក្រុង ទីសាធារណៈ ព្រមទាំងរៀបចំផ្ទះប្រជាពលរដ្ឋសម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរនាឱកាសពិធីបុណ្យសមុទ្រនោះផងដែរ។

ឯកឧត្ដម ថោង ខុន បានឱ្យដឹងថា ការរៀបចំពិធីបុណ្យសមុទ្រនេះមិនត្រឹមតែគ្រាន់តែរៀបចំបុណ្យនោះឡើយ តែក៏ជាឱកាសនៃការអប់រំប្រជាពលរដ្ឋពីការចូលរួមថែរក្សាអនាម័យ និងផ្សព្វផ្សាយពីអត្ថន័យនៃពិធីបុណ្យ។

ឯកឧត្ដមបានណែនាំការរៀបចំសេវាស្នាក់នៅ និងសេវាកម្មម្ហូបអាហារជូនភ្ញៀវទេសចរ កុំឱ្យមានការខ្វះខាត ព្រមទាំងយកចិត្តទុកដាក់ពីការគ្រប់គ្រងតម្លៃសេវា ការទុកដាក់សំរាម កាកសំណល់ទាំងនៅក្នុងទីតាំងអាជីវកម្ម និងទីសាធារណៈទៀតផង។

ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តជំរុញការបង្ហាញផលិតផលក្នុងស្រុកឱ្យបានច្រើនបំផុតស្របតាមចលនា «ភូមិមួយ ផលិតផលមួយ» ដែលជាអាទិភាពសំខាន់ក្នុងការរៀចំព្រឹត្តិការណ៍នេះ។

នាកិច្ចប្រជុំនោះ ប្រធានអនុគណៈកម្មការនីមួយៗបានរៀបចំការងារដែលទទួលបន្ទុករៀងៗខ្លួនសឹងតែរួចរាល់អស់ហើយ ពាក់ព័ន្ធនឹងការត្រៀមរៀបចំពិធីបុណ្យសមុទ្រនាពេលខាងមុននោះ ខណៈនៅសល់៣១ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំនេះនឹងឈានមកដល់ហើយ។

ក្នុងព្រឹត្តិការណ៍រយៈពេល៣ថ្ងៃនេះដែរក៏មានស្ដង់ពិព័រណ៍ចំនួន៣៥០ស្ដង់ ដែលរៀបចំនៅតាមបណ្ដោយផ្លូវទីលានសម្ដេចតេជោ ក្នុងនោះមានស្ដង់ពិព័រណ៍របស់ក្រសួងស្ថាប័នពាក់ព័ន្ធ ស្ដង់តំបន់អភិវឌ្ឍទេសចរណ៍ ស្ដង់បង្ហាញពីឧស្សាហកម្ម៤.០ ស្ដង់សមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោក ស្ដង់វិស័យទេសចរណ៍ ស្ដង់ស្ថានទូតនិងវិស័យទេសចរណ៍បរទេស និងស្ដង់ដៃគូឧបត្ថម្ភនានា ពិសេសគឺមានស្ដង់ម្ហូបអាហារខ្មែរនិងបរទេស និងមានភូមិម្ហូបអាហារតាមដងផ្លូវទៀតផងដែរ។

អង្គប្រជុំបានរាយការណ៍អំពីកិច្ចការសំខាន់ៗពាក់ព័ន្ធនឹងការងាររៀបចំទស្សនីយភាពសិល្បៈ ក្រៅពីមានការសម្ដែងសិល្បៈរបស់ក្រុមសិល្បករជាតិ ក៏មានការបញ្ជាក់ពីការចូលរួមរបស់ក្រុមសិល្បករបរទេស ដូចជាឥណ្ឌូណេស៉ី ឥណ្ឌា ថៃ និងវៀតណាម។

អង្គប្រជុំបានបន្តរាយការណ៍ពីការងាររៀបចំព្រឹត្តិការណ៍កីឡា គឺមានព្រឹត្តិការណ៍ច្រើនជាងបុណ្យសមុទ្រនាឆ្នាំមុនៗ ក្នុងនោះមានដូចជាកីឡារត់ប្រណាំងកម្សាន្តចម្ងាយ៣គីឡូម៉ែត្រនិង៥គីឡូម៉ែត្រ កីឡាជិះកង់កម្សាន្តចម្ងាយ២០គីឡូម៉ែត្រនិង៤០គីឡូម៉ែត្រ កីឡាប្រដាល់គុនខ្មែរ កីឡាបាល់ទាត់លើតុ កីឡាបាល់បោះ កីឡាទូកក្ដោងជាដើម។

សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ ជាមួយគ្នានោះកម្ពុជាក៏នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូផងដែរ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម»៕

អត្ថបទដែលជាប់ទាក់ទង