**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី

សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញជាអធិបតីក្នុងវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម ២០២២

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាម មិញជិញ(Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីនៅក្នុងវេទិកាជំរុញការវិនិយោគ និងពាណិជ្ជកម្មកម្ពុជាវៀតណាម ២០២២ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារភ្នំពេញ។

វេទិកាវិនិយោគ និងពាណិជ្ជកម្មកម្ពុជាវៀតណាមឆ្នាំ២០២២នេះរៀបចំឡើងដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្ម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម នាឱកាសដំណើរទស្សនកិច្ចរបស់ឯកឧត្តម ឯកឧត្តម ផាម មិញជិញ(Pham Minh Chinh)​ នាយករដ្ឋមន្ត្រីសាធារណរដ្ឋសង្គមនិយមវៀតណាមពីថ្ងៃទី ៨ ដល់ទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានចូលរួមក្នុងវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-វៀតណាម ២០២២។សម្តេចតេជោក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដល់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក្រសួងផែនការ និងវិនិយោគវៀតណាម ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានសហការរៀបចំឱ្យមាន វេទិកានេះឡើងនាឱកាសដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្តេចតេជោបានមានប្រសាសន៍ថា វេទិកានាថ្ងៃនេះ ប្រព្រឹត្តឡើងក្នុងឱកាសដ៏នក្ខត្តឫក្សនៃឆ្នាំគម្រប់ខួបលើកទី៥៥ នៃការផ្សារភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរ។ វៀតណាម និងកម្ពុជា មានទំនាក់ទំនងល្អនឹងគ្នាជាយូរលង់ណាស់មកហើយ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងទំនាក់ទំនងជាប្រចាំនៃប្រជាជនយើងទាំងពីរ ដែលនេះបានបង្ហាញយ៉ាងប្រត្យក្សពីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង ដោយឈរលើគោលការណ៍ជឿទុកចិត្តគ្នា និងគោរពគ្នាទៅវិញទៅមក មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងបានគាំទ្រគ្នាទៅវិញទៅមកលើផ្នែកសង្គម សេដ្ឋកិច្ច នយោបាយ និងការទូត។

កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរ កាន់តែមានការរីកចម្រើនជាបន្តបន្ទាប់ តាមរយៈកំណើននៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ជាពិសេសក្នុងយុទ្ធនាការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រដ្ឋាភិបាលយើងទាំងពីរបានផ្តល់ជំនួយឱ្យគ្នាទៅវិញទៅមកទាំងស្មារតី ថវិកា និងសម្ភារៈសុខាភិបាល។

កន្លងមក ប្រទេសកម្ពុជា និងវៀតណាមបានជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេ ក្នុងចំណោមប្រទេសនៅអាស៊ី នៅក្នុងសន្ទស្សន៍ស្ដារឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ របស់កាសែតជប៉ុន នីកកេ (NIKKEI) ដែលបានធ្វើការវាយតម្លៃ និងចាត់ថ្នាក់ប្រទេសជាច្រើនលើសកលលោក អំពីសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ ការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំង និងការស្ដារសកម្មភាព សង្គម-សេដ្ឋកិច្ចឡើងវិញជាដើម។ ការវាយតម្លៃនេះ បានឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ប្រទេសយើងទាំងពីរក្នុងការស្តារឡើងវិញនូវសង្គម និងសេដ្ឋកិច្ច បានលឿនជាងគេ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ រហូតឈានទៅបើកទ្វារស្វាគមន៍ភ្ញៀវទេសចរ និងធុរជនបរទេសមុនប្រទេសជាច្រើនដទៃទៀត ដោយបានលុបបំបាត់នូវការអនុវត្តវិធានការរឹតត្បិតមួយចំនួន។

បើក្រឡេកមើលតួលេខទេសចរបរទេសដែលបានមកទស្សនានៅកម្ពុជា គិតចាប់ពីខែមករាដល់ខែកញ្ញា ឆ្នាំ២០២២ ទេសចរវៀតណាមឈរនៅលំដាប់លេខរៀងទី២ ដែលមានចំនួនសរុបជាង ២៨ម៉ឺននាក់ កើនឡើងជាង៣ដង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១កន្លងទៅ។ ទន្ទឹមនឹងនេះចំនួនភ្ញៀវទេសចរនៃប្រទេសទាំងពីររំពឹងថា នឹងមានកំណើនបន្ថែមទៀត តាមរយៈការពន្លឿនសកម្មភាពផ្សព្វផ្សាយ ព្រមទាំងការបង្កើនការតភ្ជាប់ក្នុងចំណោមគោលដៅ និងផលិតផលទេសចរណ៍។ ជាមួយគ្នានេះ ដើម្បីត្រៀមខ្លួនទទួលយកលំហូរទេសចរបរទេសកាន់តែច្រើន រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាល និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣ខាងមុខនេះ។

រដ្ឋាភិបាលយើងទាំងពីរ បាននិងកំពុងខិតខំប្រឹងប្រែងបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយបន្តរៀបចំ និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកទន់ និងផ្នែករឹង ឱ្យកាន់តែមានភាពរលូន និងល្អប្រសើរជាងមុន ដើម្បីជំរុញកំណើនរំបូរពាណិជ្ជកម្ម និងវិនិយោគ រហូតឈានដល់ការចុះហត្ថលេខាបន្ថែមទៀត លើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម និងអនុស្សរណៈយោគយល់គ្នាស្តីពីការបង្កើនចំនួនកូតាប្រភេទ និងបរិមាណនៃយានយន្តពាណិជ្ជកម្ម ដែលសម្តេច និងឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានធ្វើជាអធិបតីកាលពីព្រឹកមិញនេះ។ លើសពីនេះគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-បាវិត ដែលនឹងចាប់ផ្តើមការសាងសង់នាពេលឆាប់ៗខាងមុខ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ទីក្រុងភ្នំពេញ ជាមួយប្រទេសវៀតណាម, កាត់បន្ថយពេលវេលាដឹកជញ្ជូនទំនិញ ព្រមទាំងអាចជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍លើផ្លូវជាតិលេខ១ ដែលជាផ្លូវចម្បងតភ្ជាប់ពីរាជធានីភ្នំពេញទៅបាវិត។

សម្តេចតេជោបានមានប្រសាសន៍ថា កម្ពុជា និងវៀតណាម គួរបង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមច្រករបៀងសេដ្ឋកិច្ចខាងត្បូង សម្រាប់ជំរុញកំណើនពាណិជ្ជកម្ម និងទេសចរណ៍ ជាក់ស្តែង ដូចជាការតភ្ជាប់ផ្លូវធ្វើដំណើរចេញពីច្រកព្រំដែន ទៅកាន់ គោលដៅទេសចរណ៍នៅក្នុងខេត្តជាប់ព្រំដែន ជាពិសេសខេត្តនៅតាមតំបន់ឆ្នេរ ដើម្បីសម្រួល និងទាក់ទាញភ្ញៀវទេសចរដែលធ្វើដំណើរទៅមកឆ្លងកាត់ប្រទេសទាំងពីរ។
លើសពីនេះ កម្ពុជា និងវៀតណាម ជាភាគីសមាជិក និងភាគីហត្ថលេខី នៃកិច្ចព្រមព្រៀងអាសិប (RCEP) ដែលជាយន្តការពាណិជ្ជកម្មសេរី ពហុភាគីដ៏សំខាន់សម្រាប់លើកកម្ពស់ការពង្រឹងសមាហរណកម្មសេដ្ឋកិច្ចតំបន់, រក្សានូវវិបុលភាព និងស្ថិរភាពនយោបាយតំបន់ គួរបង្កើនកិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមក ក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ ឱ្យពេញលេញ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមា។
តាងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ សូមស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់វិនិយោគិនបរទេសទាំងអស់ ជាពិសេសវិនិយោគិនវៀតណាម ដែលបានជ្រើសរើស និងមានបំណងជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគដ៏មានសក្តានុពលខ្ពស់ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន។

សម្តេចបានអំពាវនាវដល់ធុរជន និងវិនិយោគិនវៀតណាម ដែលធ្លាប់បានមកធ្វើទស្សនកិច្ចនៅកម្ពុជា និងធុរជន និងវិនិយោគិនមិនទាន់បានមកកម្ពុជា អញ្ជើញមកសិក្សាស្វែងយល់បន្ថែមពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្តាក់ទុនវិនិយោគ ឬសហការវិនិយោគរួមគ្នាជាមួយវិនិយោគិនកម្ពុជា ដើម្បីទាញយកប្រយោជន៍ជាអតិបរមា ពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីនានា ជាថ្មីម្ដងទៀត ក្នុងនាមរាជរដ្ឋាភិបាល សម្តេចសូមធានាជូនវិនិយោគិនគ្រប់រូបនូវបរិស្ថានប្រកបដោយភាពអំណោយផល ជាពិសេស គឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាពតម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន៕

អត្ថបទដែលជាប់ទាក់ទង