**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើខ្លឹមសារវីដេអូរបស់លោក ថង ប៊ុនថេង (ហៅ សក្ខី ភគវន្ត) នៃសមាគមទេវ សក្ខី ភគវន្ត**ប្រធានគណៈកម្មការទី៨រដ្ឋសភា ជួបពិភាក្សាការងារជាមួយ នាយកអង្គការសុខភាពពិភពលោក**ឯកឧត្តម សុខ លូ អញ្ជើញបើកការដ្ឋានគម្រោងស្ថាបនាលូប្រអប់តាមបណ្តោយផ្លូវក្រុង៤០៩ ស្ថិតក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង**លោក ជិន ប៊ុនធឿន អំពាវនាវដល់យុវជនកាកបាទក្រហម ត្រូវប្រកាន់ខ្ជាប់នូវគុណតម្លៃរបស់ខ្លួន អភិក្រមគុណធម៌ និងសីលធម៌**អាជ្ញាធរស៊ូដង់ខាងត្បូង ដកការផ្អាកជាបណ្តោះអាសន្ន លើការចូលទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook និង TikTok**ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានចោទប្រកាន់ជាផ្លូវការហើយ ជុំវិញការប្រកាសប្រើច្បាប់អាជ្ញាសឹក**តួកគី ប្រកាសពីការសម្លាប់យុទ្ធជនឃឺដ ១៣ នាក់ នៅភាគខាងជើងស៊ីរី និង ២នាក់ទៀតនៅអ៊ីរ៉ាក់**លោក ពូទីន ថា សង្រ្គាមនៅអ៊ុយក្រែន មុខជានឹងចប់ក្នុងរយៈពេលត្រឹម២ខែ ប្រសិនបើក្រុមលោកខាងលិច ឈប់ផ្តល់ការគាំទ្រដល់ ទីក្រុងកៀវ**ប៉ូឡូញចុះកិច្ចសន្យាមួយ ដើម្បីទិញមីស៉ីលប្រឆាំងរ៉ាដាចំនួនជាង ២០០គ្រាប់ ពីសហរដ្ឋអាមេរិក**ប្រធានាធិបតីរុស្ស៉ី៖ ការចរចាជាមួយអ៊ុយក្រែន គឺអាចទៅរួច ប៉ុន្តែមិនមែនជាមួយប្រធានាធិបតីអ៊ុយក្រែននោះទេ**ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អញ្ជើញនាយករដ្ឋមន្រ្តីអ៉ីស្រាអែល ទៅសេតវិមាន នាដើមខែក្រោយ**លោក ហ្សេលេនស្គី ថា លោក ពូទីន ភ័យខ្លាចចំពោះការចរចាដើម្បីបញ្ចប់សង្រ្គាមឈ្លានពាននៅអ៊ុយក្រែន ខណៈសង្រ្គាមមានរយៈពេលជិត ៣ឆ្នាំមកហើយ**ធនាគារជាតិ និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ចេញសេចក្តីថ្លែងការណ៍រួមស្ដីពី​ បច្ចុប្បន្នភាពនៃដំណើរការ ពិគ្រោះយោបល់ជាមួយពហុភាគីពាក់ព័ន្ធស្ដីពី មីក្រូហិរញ្ញវត្ថុនៅកម្ពុជា**យន្តហោះដឹកកម្មករប្រេងធ្លាក់នៅរដ្ឋ Unity ប្រទេសស៊ូដង់ខាងត្បូង បណ្តាលឱ្យមនុស្ស ២០នាក់ស្លាប់**លោកជំទាវ ងិន សូនាថ ចុះត្រួតពិនិត្យស្ថានភាពប្រមូលផលស្រូវប្រាំង និងពិនិត្យស្រូវដែលកំពុងប្រឈមនឹងការខ្វះខាតទឹករបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តខេត្តសៀមរាប**រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យដំណើរការជំហានដំបូងនូវផ្លូវថ្មើជើង តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង នៅថ្ងៃទី១ កុម្ភៈ**លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បញ្ជូនកម្លាំងនគរបាលជាង១០០នាក់ និងរថយន្តដឹកទឹកចំនួន ៤គ្រឿង ទៅជួយពន្លត់ ករណី អគ្គីភ័យឆាបឆេះផ្សារត្រីនៅក្រុងប៉ោយប៉ែត**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ កំណត់ចំនួនចៅក្រមទាំងអស់នៃតុលាការកំពូល មិនឱ្យលើសពី ៣០រូប ដោយរាប់បញ្ចូលទាំងប្រធាន និងអនុប្រធាននៃតុលាការកំពូលផង**ក្រសួងមុខងារសាធារណៈ និងក្រសួងពាណិជ្ជកម្ម សហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងពាណិជ្ជកម្ម» នៅថ្ងៃស្អែក**សហគមន៍កសិកម្មទំនើប នឹងទទួលបានការគាំទ្របច្ចេកទេសពីក្រសួងកសិកម្មផ្ទាល់ តាមរយៈការសហការជាមួយមន្រ្តីកសិកម្មឃុំ និងក្រុមការងារជំនាញ

លោក Li Keqiang ៖ ប្រទេសចិននិងអាស៊ានគឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងជាដៃគូពាណិជ្ជកម្មធំបំផុតរវាងគ្នានិងគ្នា


លោក Li Keqiang នាយករដ្ឋមន្ត្រីចិនអញ្ជើញទៅដល់ក្រុងភ្នំពេញដើម្បីចូលរួមកិច្ចប្រជុំកំពូលមួយចំនួនស្តីពីកិច្ចសហប្រតិបតិ្តការអាស៊ីបូព៌ាព្រមទាំងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជា
យប់ថ្ងៃទី ៨ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ តបតាមការអញ្ជើញរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញតាមយន្តហោះពិសេសដើម្បីចូលរួមកិច្ចប្រជុំកំពូលមួយចំនួនស្តីពីកិច្ចសហប្រតិបតិ្តការអាស៊ីបូព៌ាព្រមទាំងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជា ។
លោក Li Keqiang បានលើកឡើងថា ប្រទេសចិននិងអាស៊ានគឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងជាដៃគូពាណិជ្ជកម្មធំបំផុតរវាងគ្នានិងគ្នា ។ បច្ចុប្បន្ននេះ ស្ថានការណ៍អន្តរជាតិនិងក្នុងតំបន់បាននិងកំពុងកើតមានបម្រែបម្រួលយ៉ាងស្មុគស្មាញនិងស៊ីជម្រៅ ហើយការអភិវឌ្ឍសកលកំពុងប្រឈមនឹងបញ្ហាដែលមិនធ្លាប់មានកាលពីមុន ។ ប្រទេសចិនរំពឹងថា កិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបតិ្តការអាស៊ីបូព៌ានឹងផ្តោតសំខាន់លើការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ ប្រកាន់ខ្ជាប់ពហុភាគីនិយមនិងពាណិជ្ជកម្មសេរី ប្រកាន់ខ្ជាប់ការបើកទូលាយនិងកិច្ចសហប្រតិបត្តិការព្រមនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ក៏ដូចជារួមគ្នាគាំពារសុវត្ថិភាពនិងភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលនិងចាប់ដៃគ្នាទប់ទល់នឹងបញ្ហាប្រឈមជាសកលដើម្បីបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ជំរុញដំណើរសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ សំដៅគាំពារសន្តិភាព ស្ថិរភាពព្រមនិងការអភិវឌ្ឍនិងវិបុលភាពក្នុងតំបន់ រហូតដល់ពិភពលោកទាំងមូលផងដែរ ។
លោក Li Keqiang បានលើកឡើងទៀតថា ប្រទេសចិនរំពឹងថា នឹងឆ្លងតាមរយៈដំណើរទស្សនកិច្ចលើកនេះដើម្បីរួមគ្នាពិគ្រោះពិភាក្សាជាមួយប្រទេសកម្ពុជាអំពីផែនការសហប្រតិបត្តិការសំខាន់ៗ ក្នុងន័យជំរុញកិច្ចកសាងសហគមន៍រួមវាសនាតែមួយរវាងចិននិងកម្ពុជាឱ្យទទួលបានសមិទ្ធផលកាន់តែច្រើន ក៏ដូចជាផ្តល់ផលប្រយោជន៍កាន់តែប្រសើរជូនដល់ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ។
គួរបញ្ជាក់ថា ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលមួយចំនួនស្តីពីកិច្ចសហប្រតិបតិ្តការអាស៊ីបូព៌ា លោក Li Keqiang នឹងអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំចិន–អាស៊ាន(១០បូក១)លើកទី ២៥ កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានបូកចិន ជប៉ុន កូរ៉េខាងត្បូង(១០បូក៣)លើកទី ២៥ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៧ ៕

អត្ថបទដែលជាប់ទាក់ទង