ស្នងការភ្នំពេញ ណែនាំបន្ថែមដល់កងកម្លាំងត្រូវយកចិត្តទុកបំពេញតួនាទីភារកិច្ច ក្នុងការការពារសន្តិសុខ សម្រួលចរាចរណ៍ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជេីញត្រួតពិនិត្យកម្លាំងអន្តរាគមន៍ពិសេស និងកម្លាំងចរាចរណ៍ ដោយបានណែនាំបន្ថែមឲ្យយកចិត្តទុកខ្ពស់ក្នុងការបំពេញ តួនាទីភារកិច្ច ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ សម្រួលចរាចរណ៍តាមគ្រប់គោលដៅ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លេីកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្តម ស្នងការ បានផ្តល់ជូន និងបំពាក់អាវពន្លឺចរាចរណ៍ថ្មីចំនួន ១០០០អាវ ដែលខាងមុខមានដាក់អក្សរ ន.ប.ភ.ព ពិលពន្លឺបំពាក់លេីស្មាចំនួន ៣៧០ និងស្រោមដៃសចំនួន ៣០០គូរផងដែរ៕