**អភិបាលខេត្តតាកែវ ទទួលស្វាគមន៍គណៈប្រតិភូអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ ចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី**សម្តេចតេជោ ហ៊ុន សែន ទទួលជួបសវនាការជាមួយ រជ្ជទាយាទ នៃប្រទេសលុចសំបួ**សហរដ្ឋអាម៉េរិក ដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ចិន និងហុងកុងចំនួន៦រូប ជុំវិញការគាបសង្កត់ឆ្លងប្រទេស និងសកម្មភាពបំផ្លាញស្វ័យភាពរបស់ហុងកុង**នាវាទេសចរណ៍បរទេស ដឹកភ្ញៀវទេសចរជាង ៦០០នាក់ មកទស្សនាកម្ពុជា**បង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនជាតិចិនម្នាក់ រឹបអូសបានថ្នាំជិត ៦គីឡូក្រាម នៅខេត្តកណ្តាល**ជប៉ុននឹងបង្កើត «មជ្ឈមណ្ឌលពិគ្រោះយោបល់» ប្រហែល ១០០កន្លែង សម្រាប់អាជីវកម្មដែលរងផលប៉ះពាល់ ពីពន្ធគយរបស់សហរដ្ឋអាមេរិក**កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងពាណិជ្ជកម្មលើកទី១៣រវាងប្រទេសចិន ជប៉ុននិងកូរ៉េខាងត្បូងបើកធ្វើនៅក្រុងសេអ៊ូល**ទស្សនាវដ្ដី« Qiushi» ចុះផ្សាយអត្ថបទសំខាន់របស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនក្រោមចំណងជើងថា « ឆ្ពោះទៅកាន់គោលដៅដ៏មហាស្ចារ្យដោយអង់អាចក្លាហាន ដើម្បីកសាងប្រទេសខ្លាំងខាងបច្ចេកវិទ្យា »**យោធភូមិភាគខាងកើតចិនរៀបចំចាត់ចែងកងទ័ពជើងគោក ជើងទឹក ជើងអាកាសនិងកងទ័ពរ៉ុក្កែតឱ្យធ្វើសមយុទ្ធចម្រុះនៅជុំវិញកោះតៃវ៉ាន់**ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន៖ ការធ្វើសមយុទ្ធចម្រុះរបស់កងទ័ពរំដោះប្រជាជនចិនគឺជាការដាក់ពិន័យនិងព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើបង្កហេតុចង់ឱ្យតៃវ៉ាន់ឯករាជ្យយ៉ាងគឃ្លើនរបស់អាជ្ញាធរ Lai Qingde**លទ្ធផលនៃព្រះរាជទស្សនកិច្ចជាន់ខ្ពស់របស់ព្រះអង្គម្ចាស់រជ្ជទាយាទ នៃប្រទេសលុចសំបួ នៅកម្ពុជា**ឆេះរោងចក្រផលិតស័ង្កសី និងសម្ភារជ័រ ព្រមទាំងផ្ទះប្រជាពលរដ្ឋនៅឃុំពើក ស្រុកអង្គស្នួល ត្រូវបានកម្លាំងសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុង ក្រោយប្រើរថយន្តពន្លត់អគ្គិភ័យ ៤៣គ្រឿង និងទឹកអស់ ១១៣ឡាន**អភិបាលខេត្តកណ្តាល ណែនាំកងកម្លាំងទាំងអស់ បន្តថែរក្សាការពារព្រំដែន និងបង្ក្រាបទប់ស្កាត់បទល្មើសនានា**សម្តេចតេជោ បង្ហាញអារម្មណ៍សោកសៅចំពោះបងប្រុសដែលនឹងត្រូវបញ្ចុះនៅថ្ងៃស្អែក**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បន្តកើនដល់លើស២៧០០នាក់**មនុស្ស ១១២នាក់បានរងរបួស ក្នុងហេតុការណ៍អគ្គិភ័យ ដែលផ្តើមចេញពីការផ្ទុះបំពង់ឧស្ម័នរបស់ក្រុមហ៊ុនរដ្ឋ Petronas នៅឯតំបន់ Putra Heights ក្នុងរដ្ឋ Selangor**ប្រធានាធិបតីអាមេរិក គ្រោងធ្វើទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត នៅខ្ទង់ខែឧសភាខាងមុខ**អភិបាលខេត្តកំពង់ធំ បំពាក់ភ្លើងសូឡាលើផ្លូវជាតិលេខ៦ ចាប់ពីព្រំប្រទល់ខេត្តកំពង់ចាម ដល់ខេត្តសៀមរាប**ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៩ របស់ធនាគារពិភពលោក ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម**អភិបាលខេត្តកណ្តាល ជំរុញរដ្ឋបាលស្រុកល្វាឯម ត្រូវខិតខំសម្របសម្រួល បញ្ចប់ទំនាស់ដីធ្លីឱ្យបានអស់ ដើម្បីក្លាយជាស្រុកគំរូ

ថ្នាក់ដឹកនាំកងទ័ពជើងគោក កម្ពុជា-ឥណ្ឌូនេស៊ី វាយតម្លៃខ្ពស់ចំពោះកិច្ចសហការទ្វេភាគី ដែលមានកន្លងមក រវាងកងទ័ពជើងគោកទាំងពីរ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន​ ម៉ាណែត នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក អាហ្គឹស ស៊ូប៊ីយ៉ានតូ​ (Agus Subiyanto) មេបញ្ជាការរង កងទ័ពជើងគោកឥណ្ឌូនេស៊ី ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំពហុភាគី មេបញ្ជាការកងទ័ពជើងគោកអាស៊ាន លើកទី២៣ ដែលប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងកិច្ចជំនួបនេះ ភាគីទាំងពីរបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អ ដែលមានកន្លងមករវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ជាពិសេសការសម្រេចបាននូវលទ្ធផលជាក់ស្តែងនៃកិច្ចសហការរវាងអង្គភាពចំណុះកងទ័ពទាំងពីរ ជាអាទិ៍ការហ្វឹកហ្វឺបណ្តុះបណ្តាលធនធានមនុស្ស។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានលើកឡើងអំពីគោលគំនិតក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកសក្តានុពលផ្សេងៗបន្ថែមទៀត សម្រាប់នាពេលអនាគត។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានធ្វើការផ្តាំផ្ញើសាកសួរសុខទុក្ខជូនដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឌូឌុង អាប់ឌូរ៉ាច់ម៉ាន់​ (Dudung Abdurachman) មេបញ្ជាការ កងទ័ពជើងគោកឥណ្ឌូនេស៊ី ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន និងយោធិននៃកងទ័ពជើងគោកឥណ្ឌូនេស៊ី ប្រកបដោយមនោសញ្ចេតនា ស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ និងកក់ក្ដៅ។

សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍កិច្ចប្រជុំពហុភាគី​មេបញ្ជាការ​កង​ទ័ព​​ជើង​គោក​​​អាស៊ាន (ACAMM) ​​លើកទី២៣ ត្រូវបានរៀបចំទ្បើងដោយ​កងទ័ពប្រជាជនវៀតណាមជាម្ចាស់ផ្ទះ រួមទាំង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នាយទាហាន​រង​​អាស៊ាន (ASMAM) លើកទី១០ និង​ព្រឹត្តិការណ៍​ជំនួប​បាញ់​កាំភ្លើង​ដៃ​កងទ័ព​ជើងគោក​អាស៊ាន (AARM) លើកទី៣០ នៅរដ្ឋធានីណូយ នៅក្នុងឆ្នាំ២០២២ នេះ ៕

អត្ថបទដែលជាប់ទាក់ទង