**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាអធិបតី ក្នុងព្រឹត្តិការណ៍ពានរង្វាន់ធុរកិច្ចអាស៊ាន ឆ្នាំ២០២២

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចូលរួមជាអធិបតីក្នុងព្រឹត្តិការណ៍ពានរង្វាន់ធុរកិច្ចអាស៊ាន ឆ្នាំ២០២២ ដែលរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។

ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២, ឯកឧត្តម លឹម ចុក ហ៊ុយ (Dato Lim Jock Hoi) អគ្គលេខាធិការអាស៊ាន និង ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាតំណាងក្រសួង-ស្ថាប័ន ព្រមទាំងធុរជនជាតិ និងអន្តរជាតិ ជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវទាំងអស់ និងថ្លែងអំណរគុណចំពោះគណៈប្រតិភូក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន ដែលបានធ្វើរៀបចំព្រឹត្តិការណ៍ពានរង្វាន់ធុរកិច្ចអាស៊ាន ២០២២ នេះឡើង។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ក្នុងនាមជាប្រធានអាស៊ានរបស់កម្ពុជា ក្រោមប្រធានបទ ៖ ASEAN A.C.T.៖ “ការដោះស្រាយបញ្ហាប្រឈមជាមួយគ្នា” ឯកឧត្តម បានសង្កត់ធ្ងន់ថាវិស័យឯកជនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលតំបន់របស់យើងកំពុងជួបប្រទះ ជាពិសេសពួកគេបានធ្វើការរួមគ្នាឆ្ពោះទៅរកកិច្ចខិតខំប្រឹងប្រែងរួមគ្នាសម្រាប់ការស្តារសេដ្ឋកិច្ចក្នុងតំបន់។

ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា សម្រាប់ការធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ ក្រោមសសរស្តម្ភ AEC យើងបានធ្វើការផ្ដោតសំខាន់ទៅលើសេដ្ឋកិច្ចជាអាទិភាព (Priority economic deliverables – PEDs) ដែលគ្របដណ្តប់លើការជឿទុកចិត្តជាយុទ្ធសាស្រ្តសំខាន់ៗ រួមមាន៖ ការលើកកម្ពស់ការតភ្ជាប់ឌីជីថល, វិទ្យាសាស្រ្ត, បច្ចេកវិទ្យា និងការលើកកំពស់សមាហរណកម្មអាស៊ាន ដែលរួមបញ្ចូលភាពធន់និងការប្រកួតប្រជែង ព្រមទាំងការពង្រឹងកំណើននិងការអភិវឌ្ឍន៍អាស៊ានជាសកល និងការបង្រួមគម្លាតអភិវឌ្ឍសម្រាប់ការប្រកួតប្រជែងរបស់អាស៊ាន ផងដែរ។

ស្របតាម PEDs ទាំងនេះ ឯកឧត្តម សម្គាល់ថា ក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ានបានបង្កើតនូវវិស័យអាទិភាពជាយុទ្ធសាស្ត្ររបស់ខ្លួន ក៏ដូចជាសកម្មភាពគម្រោងដើម្បីគាំទ្រដល់សមាហរណកម្មអាស៊ាន និងការស្តារសេដ្ឋកិច្ចក្នុងតំបន់ ដូចជា ការផ្លាស់ប្តូរថាមពលបៃតង ការផ្លាស់ប្តូរឌីជីថល ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ សហគ្រាសធុនតូចនិងមធ្យម ការបង្កើតការងារ ការតភ្ជាប់ពាណិជ្ជកម្មឌីជីថល និងការថែទាំសុខភាព។

ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្រ្តី លើកទឹកចិត្តឱ្យក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន បន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនបន្ថែមទៀត ក្នុងការអនុវត្តគំនិតផ្តួចផ្តើម និងសកម្មភាពគម្រោងសំខាន់ៗទាំងនោះ ក៏ដូចជាការស្នើសុំអនុសាសន៍សម្រាប់អាស៊ានលើបញ្ហាសំខាន់ៗផ្សេងៗ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានចូលរួមអបអរសាទរ ចំពោះជ័យលាភីឆ្នើម ដែលទទួលបានរង្វាន់ក្នុងថ្ងៃនេះ និងបានលើកឡើងពីការរួមចំណែករបស់ពួកគេក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការបង្កើតការងារក្នុងតំបន់ ព្រមទាំងបានអំពាវនាវដល់សហគ្រិនផ្សេងទៀត ឱ្យគំរូតាមអ្នកទទួលរង្វាន់នៅថ្ងៃនេះ ដើម្បីច្នៃប្រឌិតអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ឱ្យកាន់តែមានភាពរីកចម្រើន ឈានទៅរកការកាត់បន្ថយភាពក្រីក្រក្នុងតំបន់ និងចូលរួមបង្រួមគម្លាតនៃការអភិវឌ្ឍន៍។

ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា អាស៊ានបានគាត់សម្គាល់ពីសារៈសំខាន់នៃការចូលរួមរបស់វិស័យឯកជន ក្នុងការដោះស្រាយនិន្នាការដែលកំពុងរីកចម្រើនដូចជា ភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ ការបង្កើតឌីជីថល និងនិរន្តរភាព អាស៊ានប្តេជ្ញាសហការជាមួយវិស័យឯកជន ដើម្បីជួយកសាងសមត្ថភាពលើជំនាញឌីជីថល និងសេដ្ឋកិច្ចទៅវិញទៅមក ដោយឆ្ពោះទៅរកអនាគតជាមួយគ្នាលើវិស័យឌីជីថល និងកាបូនទាប។ លើសពីនេះ កម្ពុជាបានប្តេជ្ញា ក្នុងការបង្កើតបរិយាកាសធុរកិច្ច និងបរិយាកាសអាជីវកម្ម ឱ្យកាន់តែប្រសើ តាមរយៈការបញ្ចុះថ្លៃចំណាយ និងពេលវេលាសម្រាប់អាជីវកម្ម ដូចជា ការចុះឈ្មោះអាជីវកម្មតាមអ៊ីនធឺណិត ការបំពេញស្លាកសញ្ញាតាមអ៊ីនធឺណិត វិញ្ញាបនបត្រនៃប្រភពដើមទំនិញតាមអ៊ីនធឺណិត អេឡិចត្រូនិក ច្រលចេញចូលតែមួយ ការបង់ពន្ធតាមអ៊ីនធឺណិត និងប្រព័ន្ធទូទាត់តាមអ៊ីនធឺណិត ជាដើម។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន និងសហគមន៍ធុរកិច្ចអាស៊ានទាំងអស់ ដើម្បីដឹកនាំសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ភាពធន់ និងការប្រកួតប្រជែង៕

អត្ថបទដែលជាប់ទាក់ទង