**ឆ្នាំនេះ រាជរដ្ឋាភិបាលសម្ដេចធិបតី រកបានកូនចៅអ្នកភូមិ ប្រមាណ ៧០០នាក់ ឱ្យត្រៀមទៅបំពេញការងារប៉ុស្តិ៍នគរបាល នៅស្រុកកំណើត**លោក ឡុង ឌីម៉ង់៖ ខេត្តព្រះសីហនុ មានអត្រាកំណើនសេដ្ឋកិច្ច៦ភាគរយ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូ ចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសម៉ាឡស៊ី ចាប់ថ្ងៃទី១៧-២១ ខែមករា ឆ្នាំ២០២៥**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង**ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន អញ្ជើញទស្សនកិច្ច នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តប៉ៃលិន**ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិភស្ដុភារកម្មដើម្បីពិនិត្យពិភាក្សាលើសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម”**បទវិភាគ៖កិច្ចសហប្រតិបត្តិការឬការបដិបក្ខគ្នា រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីត្រូវគិតពិចារណាឱ្យបានហ្មត់ចត់**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យខ្សែផ្លូវដែលគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក**អ្នកឃ្លាំមើលទីផ្សារអាមេរិកប្តឹងលោក Elon Musk ជុំវិញការចោទប្រកាន់ថាមិនបានបង្ហាញពីការទិញភាគហ៊ុនដំបូងរបស់ខ្លួនក្នុង Twitter នៅដើមឆ្នាំ២០២២**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម**តួនាទី ភារកិច្ច សិទ្ធិអំណាចក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម

អភិបាលខេត្តព្រះសីហនុ គាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមក្នុងការរៀបចំកម្មវិធី តាំងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ២០២២

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមក្នុងការរៀបចំកម្មវិធី«តាំងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ២០២២»។

កាលពីរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញអធិបតីក្នុងព្រឹត្តការណ៍បិទពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២២ (Cambodia Biz fair 2022) នៅជិតដើមឈើចាំស្នេហ៍ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ ក្នុងពិធីបិទព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ២០២២ ដោយក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ និងក្នុងនាមឯកឧត្តមផ្ទាល់ ពិតជាមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុង(ពិធីបិទព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម ២០២២) ដែលបានប្រព្រឹត្តិទៅរយៈពេល ៥ថ្ងៃ សូមធ្វើការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ PATA CAMBODIA CHAPTER ដែលបានសហការជាមួយក្រសួងទេសចរណ៍ ក្នុងការរៀបចំពិព័រណ៍នេះដោយបាននាំមកនូវអ្នកទិញ និងអ្នកលក់ផលិតផលចម្រុះ និងអាជីវកម្មទេសចរណ៍ចំនួន ២០០ស្តង់ ដែលក្នុងនោះក្រុមហ៊ុនអ្នកលក់បរទេសចំនួន៣០ក្រុមហ៊ុន និងអ្នកទិញ ៦៥ក្រុមហ៊ុន មកពីឥណ្ឌា ទួរគី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ និងវៀតណាម ព្រមទាំងអ្នកវិនិយោគ និងក្រុមហ៊ុនអ្នកទិញកម្ពុជាចំនួន ១៥ក្រុមហ៊ុន ក្នុងគោលបំណងបង្កើតបណ្តាញ និងផ្តល់ឱកាសសម្រាប់ក្រុមហ៊ុនក្នុងការស្វែងរកដៃគូអាជីវកម្មសមស្របបំផុតរបស់ពួកគេ ដើម្បីជួយជំរុញ និងស្តារវិស័យទេសចរណ៍កម្ពុជានិងតំបន់ឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា ក្នុងនាមរដ្ឋបាលខេត្តសូមគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមក្នុងការរៀបចំកម្មវិធី«តាំងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ២០២២» ទេសចរណ៍ម្ហូបអាហារ ភេសជ្ជៈ និងសម្ភារៈចម្រុះ ដូចជាស្តង់ ក្រុមហ៊ុនរថយន្ដ ក្រុមហ៊ុនលក់លំនៅដ្ឋាន រមណីយដ្ឋាន ទីភ្នាក់ងារទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន និងក្រុមហ៊ុនកែច្នៃម្ហូបអាហារខ្មែរ រួមទាំងស្តង់លក់ម្ហូបអាហារដូចជា គួងត្រីកាម៉ុង នំបញ្ចុក នំខ្មែរ បង្អែមការ៉េម ភេសជ្ជៈ តែ កាហ្វេរ ផ្លែឈើស្រស់ និងវត្ថុអនុស្សាវរីយ៍ អមដោយព្រឹត្តិការណ៍សំខាន់ៗដូចជា ការជួបពិភាក្សារវាងអ្នកលក់និងអ្នកទិញ ក៏ដូចជាការបង្ហាញនូវផលិតផល សេវាកម្មរបស់ក្រុមហ៊ុន សិក្ខាសាលាផ្សព្វផ្សាយទីផ្សារគោលដៅទេសចរណ៍ និងព្រឹត្តិការណ៍រត់ប្រណាំង ដើម្បីសុខភាព និងមិត្តភាព ទាំងនេះពិតជាព្រឹត្តិការណ៍ទាក់ទាញ ទេសចរណ៍ដ៏សំខាន់ និងបានចូលរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ និងផ្ដល់ភាពសប្បាយរីករាយដល់អ្នកចូលរួមតាំងពិព័រណ៍ ភ្ញៀវ និងប្រជាពលរដ្ឋចូលរួមប្រមាណ ៨ម៉ឺននាក់។

ឯកឧត្តម អភិបាលខេត្ត សូមអំពាវនាវដល់បងប្អូនកុំឆ្លៀតឱកាសលក់ឡើងថ្លៃ សុខចិត្តចំនេញតិចៗ ប៉ុន្តែភ្ញៀវមកបន្តបន្ទាប់។

នាឱកាសនោះផងដែរឯកឧត្តម នី ផល្លី​ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍លើកឡើងថា ការតាំងពិព័រណ៌អន្តរជាតិនេះគឺ ដើម្បីឱ្យអ្នកទិញ និងអ្នកលក់បានជួបជុំគ្នាដែលមាន ៨ប្រទេសចូលរួមនាពេលនេះគឺជាព្រឹត្តិការណ៍អន្តរជាតិក្នុងការប្រមូលផ្ដុំរវាងអ្នកលក់និងអ្នកទិញក្នុងវិស័យទេសចរណ៍ ក៏ដូចជាវិស័យចំណីអាហារផងដែរ ហើយម្យ៉ាងវិញទៀតធ្វើឱ្យពួកគាត់បានជួបពិភាក្សាគ្នាដោយផ្ទាល់ក្នុងការផ្លាស់ប្ដូរ និងស្វែងរកឱកាសចាប់ដៃគូរដើម្បីនាំភ្ញៀវទេសចរពីក្រៅប្រទេសមកលេងនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែច្រើន។

ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់បន្ថែមថាដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំក្នុងការស្វែងរកវ៉ាក់សាំងកូវីដ-១៩ ចាក់ស្រោចជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតថ្លៃ និងទប់ស្កាត់ការឆ្លងរាលដោយជោគជ័យរហូតឈានបើកសេដ្ឋកិច្ចទេសចរណ៍ឡើងវិញខណៈប្រទេសមួយចំនួនកំពុងប្រឈមទៅនឹងជំងឺកូវីដ-១៩នៅឡើយ ហើយក្នុងការបើកពិព័រណ៍នេះ ជាឱកាសមួយផ្សព្វផ្សាយទៅដល់អន្តរជាតិ ដើម្បីឱ្យស្គាល់អំពីគោលដៅទេសចរណ៍ដ៏មានតម្លៃរបស់ប្រទេសកម្ពុជាយើង ជាពិសេសនៅតំបន់ឆ្នេរសមុទ្រកម្ពុជាដែលមានសក្តានុពលទាំងដីគោក និងដីកោះដោយរួមមានឆ្នេរសស្រស់ស្អាត ដែលជាប់ជាក្លឹបឆ្នេរស្អាតពិភពលោកនិងជាតារារះនាទិសនិរតី នៃប្រទេសកម្ពុជា ព្រោះទេសចរណ៍គឺជាវិស័យដល់សំខាន់មួយ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយផ្អែកលើវប្បធម៌ និងធម្មជាតិ ដោយរាជរដ្ឋាភិបាលបានចាត់ទុកថាជា “មាសបៃតង”៕

អត្ថបទដែលជាប់ទាក់ទង