ឯកឧត្តម ឈាង វុន ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣
ភ្នំពេញ៖ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណៈកម្មការដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។
សូមជម្រាបជូនផងដែរថា សេចក្តីព្រាងច្បាប់ខាងលើត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបើកកិច្ចប្រជុំកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ និងបានប្រគល់ភារកិច្ចជូនគណៈកម្មការទី២ នៃរដ្ឋសភា ដើម្បីពិនិត្យសិក្សា និងធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា៕