**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា

អភិបាលខេត្តបាត់ដំបង កោតសរសើរអាជ្ញាធរ និងកងម្លាំងក្នុងស្រុកភ្នំព្រឹក ដែលជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ ឲ្យជម្លៀសមកកាន់ទីទួលសុវត្ថិភាព បានទាន់ពេលវេលា

ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីចែកអំណោយ ជាស្បៀងសង្គ្រោះជូនដល់ប្រជាពលរដ្ខរងគ្រោះដោយទឹក
ជំនន់កន្លងមកក្នុងស្រុកភ្នំព្រឹក សរុបចំនួន មួយពាន់គ្រួសារ នារសៀលថ្ងៃទី០៨ ខែវិច្ឆិកាឆ្នាំ២០
២២នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់
ដំបង និងជា ប្រធានគណៈកម្មាធិការគ្រប់គ្រង
គ្រោះមហន្តរាយខេត្ត បានថ្លែងកោតសរសើរដ
ល់គ្រប់កងកម្លាំងនិងអាជ្ញាធរពាក់ព័ន្ធនៅក្នុងមូ
លដ្ឋានស្រុកភ្នំព្រឹកទាំងអស់ ដែលបានលះបង់
នូវកម្លាំងស្មារតីនិងយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយស្រោចស្រង់និងបានខិតខំធ្វើការជម្លៀសប
ងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់
កន្លងមក ដើម្បីឲ្យមកកាន់ទីទួលសុវត្ថិភាពបាន
ទាន់ពេលវេលា ដែលនេះបង្ហាញពីស្មារតីសាម
គ្គីភាពនិងការលះបង់របស់អាជ្ញាធរស្រុកនិងគ្រ
ប់កងកម្លាំងពាក់ព័ន្ធ ជាពិសេសអាជ្ញាធរតាមមូ
លដ្ឋានផ្ទាល់ដែលបានផ្តល់ព័ត៌មានដើម្បីអន្តរា
គមន៍ចុះជួយប្រជាពលរដ្ឋបានទាន់ពេលវេលា
និងបញ្ចៀសពីគ្រោះមហន្តរាយដលអាយុជីវិតបងប្អូន ដោយសារតែគ្រោះមហន្តរាយទាំងនេះកើតឡើង។

ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានបន្ថែ
មថា៖ ការយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសាមគ្គីភាពស្រុះគ្នាបែប
នេះគឺជាស្មារតីទទួលខុសត្រូវយកចិត្តទុកដាក់
របស់បងប្អូនកងកម្លាំងនិងគ្រប់អាជ្ញាធរពាក់ព័ន្ធ
ទាំងអស់ ដែលនេះគឺជាទង្វើគំរូដ៏ល្អគួរឲ្យគោរពស្រឡាញ់ពីប្រជាពលរដ្ឋ និងត្រូវខិតខំ បន្តរក្សា
នូវទង្វើល្អប្រពៃទាំងនេះ ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋយើងនៅគ្រប់កាលៈទេសៈ និងក្នុងគ្រាដែលពួកគាត់ជួបនូវគ្រោះមហន្តរាយផ្សេងៗជាយថាហេតុណាមួយប្រឈមកើតឡើង…។

ជាមួយគ្នានេះ ឯកឧត្តម សុខ លូ ក៏បានគូ
សបញ្ជាក់ទៀតថាអំណោយរបស់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតទាំងនេះគឺជាស្បៀងសង្គ្រោះបន្ទាន់ ដើម្បីជួយសម្រាល
ដល់ការលំបាកជីវភាពប្រចាំថ្ងៃក្នុងគ្រាដែលបង
ប្អូនបានជួបនូវគ្រោះមហន្តរាយដោយជំនន់ទឹក
ភ្លៀងកន្លងមក។ ឯកឧត្តមប្រធានគណៈកម្មាធិ
ការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង ក៏
បានណែនាំនិងជម្រុញដល់គ្រប់អាជ្ញាធរមូលដ្ឋា
នត្រូវបន្តចុះផ្ទាល់តាមខ្នងផ្ទះបងប្អូន ដើម្បីស្រាវ
ជ្រាវរកបងប្អូនដែលមានជីវភាពខ្វះខាតខ្លាំងត្រូវដោះស្រាយនាំយកស្បៀងទៅចែកជូនដល់ដៃពួ
កគាត់នៅតាមខ្នងផ្ទះនិងមិនត្រូវទុកពួកគាត់ចោ
លដោយមិនបានដឹង និង មិនបានដោះស្រាយជួយដល់ពួកគាត់នោះទេ ។

ឯកឧត្តមបានបន្ថែមដោយក្រើនរំលឹកដល់
បងប្អូនប្រជាពលរដ្ឋទាំងអស់ថាក្រោយពេលដែ
លធូរស្រាលពីទឹកជំនន់សូមបងប្អូនបន្តខិតខំប្រ
កបមុខរបរស្រែចម្ការធ្វើការដាំដុះនិងប្រកបមុខរ
បររកស៊ីដើម្បីស្តារជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួ
នឲ្យបានប្រសើរឡើងវិញ។បន្ថែមទៀតនោះឯក
ឧត្តម សុខ លូ ក៏បានដាស់តឿនដល់អាជ្ញាធរគ្រ
ប់លំដាប់ថ្នាក់និងគ្រប់កងកម្លាំងត្រូវបន្តរឹតបន្តឹង
ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវ
ត្ថិភាពក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវ ត្រូវទប់
ស្កាតលុបបំបាត់និងមានវិធានការច្បាប់ក្នុងការ
លុបបំបាត់បញ្ហាគ្រឿងញៀន បញ្ហាគោរពអនុវត្ត
ច្បាប់ចរាចរណ៍ផ្លូវគោក បន្តជម្រុញដល់ប្រជាព
លរដ្ឋឲ្យទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ពិសេ
សដូសជម្រុញទាំងដូសទី៣ ទី៤ និងដូសទី៥។
ចំពោះកុមារដែលមានអាយុ៣ឆ្នាំឡើងក៏ត្រូវបន្ត
ជម្រុញឲ្យទៅទទួលការចាក់វ៉ាក់សាំងដូសមូលដ្ឋានដើម្បីការពារនិងបញ្ចៀសពីការឆ្លងដោយជំ
ងឺកូវីដ-19 ខណៈដែលជំងឺរាតត្បាតនេះ មិនទា
ន់ស្រាកស្រានធូរស្បើយនៅលើសាកលលោកនៅឡើយនោះទេ។

ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានអំ
ពាវនាវដល់ប្រជាពលរដ្ឋក្នុងស្រុកភ្នំព្រឹកទាំងអ
ស់ត្រូវនាំគ្នាទៅពិនិត្យមើលបញ្ជីឈ្មោះបោះឆ្និតឆ្នាំ២០២២ និងទៅចុះឈ្មោះបោះឆ្នោតថ្មីចំពោះ
អ្នកមិនទាន់បានចុះឈ្មោះ និងអ្នកដែលទើបតែ
គ្រប់អាយុបោះឆ្នោត ត្រូវទៅចុះឈ្មោះបោះឆ្នោត
នៅក្នុងឃុំសង្កាត់ដែលខ្លួនកំពុងរស់នៅ ឲ្យបាន
គ្រប់គ្នា ដើម្បីទទួលបាននូវសិទ្ធិស្របច្បាប់ក្នុង
ការចូលរួមបោះឆ្នោតឆ្នាំ២០២៣ខាងមុខនិងដើ
ម្បីមានសិទ្ធិក្នុងការសម្រេចចិត្តបោះឆ្នោតជ្រើស
រើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីបន្តដឹកនាំប្រ
ទេសជាតិបានសុខសន្តិភាពយូរអង្វែងនិងដើម្បី
ការអភិវឌ្ឍន៍កាន់តែរីកចម្រើនរុងរឿងជឿនលឿ
នបន្ថែមទៀតទៅថ្ងៃអនាគតដល់កូនចៅជំនាន់
ក្រោយៗទៀត៕

អត្ថបទដែលជាប់ទាក់ទង