កម្ពុជា-ចិន រៀបចំពិធីប្រគល់-ទទួលជំនួយរដ្ឋាភិបាលចិន ពីគម្រោងជួសជុល និងអភិរក្សប្រាសាទតាកែវ
ភ្នំពេញ៖ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលជំនួយរដ្ឋាភិបាលចិន អំពីគម្រោងជួសជុល និងអភិរក្សប្រាសាទតាកែវ នៃរមនីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ខេត្តសៀមរាប ។