ឯកឧត្តម គីម រិទ្ធី ដឹកនាំកម្លាំងធ្វើការអន្តរាគមន៍ពន្លត់អគ្គីភ័យឆាបឆេះតូបលក់ដូរនៅក្រោយផ្សារកំពង់ប្រណាក
ភ្នំពេញ៖ ឯកឧត្តមគីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាវេលាម៉ោងប្រហែល៩.០០នាទីយប់ថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២២នេះ បានចុះដឹកនាំកម្លាំងធ្វើការអន្តរាគមន៍ពន្លត់អគ្គីភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅតូបលក់ដូររបស់អាជីវករ ស្ថិតក្រោយផ្សារកំពង់ប្រណាក ក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
ហេតុការណ៍គ្រោះអគ្គីភ័យនេះមិនទាន់ដឹងមូលហេតុច្បាស់លាស់នោះទេ ហើយចំពោះការខូចខាតក៏មិនទាន់ដឹងចំនួនពិតប្រាកដដែរ៕