ក្រសួងទេសចរណ៍ បិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ២ក្រុមហ៊ុន
ភ្នំពេញ៖ ក្រសួងទេសចរណ៍បានជូនដំណឹងពីការបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ០២ ក្រុមហ៊ុន រួមមាន៖
១. ការីទេសចរណ៍ ស៊ី អ៊ិន អ៊ិនធើណេសិនណល ត្រាវែល (C.N International Travel Co.,Ltd)
២. ការីទេសចរណ៍ ហ្រ្គេ ទ្បាញ (ខេមបូឌា) ឯ.ក (Gray Line Cambodia Co.,Ltd)
ក្រសួងទេសចរណ៍នឹងដំណើរការតាមនីតិវិធីក្នុងការអនុញ្ញាតឱ្យបិទអាជីវកម្មការីទេសចរណ៍ ក្នុងរយៈពេល ១ខែទៀត ដោយទុកលទ្ធភាពឱ្យប្រតិបត្តិករទេសចរណ៍ និងសាធារណជនទាំងអស់ធ្វើការតវ៉ា ករណីមានការពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុក្នុងប្រតិបត្តិការអាជីវកម្មទេសចរណ៍កន្លងមកដែលមិនទាន់ដោះស្រាយរួចរាល់ជាមួយអាជីវកម្មខាងលើ៕