ឯកឧត្តម ANTHONY ALBANESE នាយករដ្ឋមន្ត្រី នៃប្រទេសអូស្ត្រាលី បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន
ភ្នំពេញ៖ នៅល្ងាច ថ្ងៃសុក្រ ៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២, ឯកឧត្តម ANTHONY ALBANESE នាយករដ្ឋមន្ត្រី នៃប្រទេសអូស្ត្រាលី ព្រមទាំងគណៈប្រតិភូនៃប្រទេសអូស្ត្រាលី ដែលបានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។