**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម

កៅអី និងទង់ជាតិមីយ៉ាន់ម៉ា នៅតែបន្ដរក្សាសម្រាប់កិច្ចប្រជុំអាស៊ាន

ភ្នំពេញ៖ ឯកឧត្ដម គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន បានឲ្យដឹងថា កៅអី និងទង់ជាតិរបស់មីយ៉ាន់ម៉ា នៅតែបន្ដរក្សាសម្រាប់កិច្ចប្រជុំកំពូលអាស៊ានដដែលប៉ុន្ដែមីយ៉ាន់ម៉ាខ្លួនឯងវិញទេ ដែលមិនបានបញ្ជូនតំណាងដែលជាមិនមែននយោបាយមកតាមការអញ្ជើញរបស់ប្រធានអាស៊ាន។

នៅក្នុងសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅសណ្ឋាគារសុខា នាល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯក ឧត្ដមគង់ ភោគ បានបញ្ជាក់ថា បើទោះបីមីយ៉ាន់ម៉ា មិនបានបញ្ជូនតំណាងអ្នកនយោបាយមកចូលរួមយ៉ាងក៏ដោយតែការសម្រេចរបស់អាស៊ាន គឺនៅបន្ដធ្វើទៅបានតាមកុងសងស៉ីសដដែល ការមិនមកចូលរួមនេះ ជាការបោះបង់សិទ្ធិរបស់មីយ៉ាន់ម៉ាខ្លួនឯង។

ឯកឧត្ដម គង់ ភោគ ក៏បានគូសបញ្ជាក់ថា [យើងមិនមែនមិនអញ្ជើញទេ ប៉ុន្ដែគ្រាន់តែយើងអញ្ជើញតំណាងមិននយោបាយ គាត់សម្រេចថាគាត់មិនមក ដូច្នេះយើងនៅតែរក្សាកៅអី និងទង់ជាតិរបស់មីយ៉ាន់ម៉ានៅទីកន្លែងនោះ ហើយរាលការសម្រេចិត្ត យើងគិតថាជាការសម្រេចិត្តតាមរយៈកុងសងស៉ីស។

ឯកឧត្ដមអ្នកនាំពាក្យក៏បានគូសបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំមន្ដ្រី គឺមីយ៉ាន់ម៉ាគាត់ចូលរួម ដូច្នេះមានន័យថា មីយ៉ាន់ម៉ាបានបញ្ជូននូវការយល់ឃើញ ការព្រួយបារម្ភ ឬធាតុចូលរបស់ខ្លួនទៅលើឯកសារជាច្រើនរួចមកហើយ។ មកដល់ពេលនេះ គឺមីយ៉ាន់ម៉ាបន្ដសហការផ្ដល់ភាពងាយស្រួលមកប្រទេសសមាជិក គ្រាន់តែថាពេលខ្លះមានបញ្ហាមួយចំនួន ដែលត្រូវការស្វែងរកដំណោះស្រាយរួម ដើម្បីធ្វើយ៉ាងណាឲ្យការសម្រេចចិត្តធ្វើដំណើរទៅខាងមុខ ដោយមិនមានផលប៉ះពាល់។

ឯកឧត្ដម គង់ ភោគ ជំហររបស់អាស៊ានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយណា ដែលមានរូបភាពជាអំពើហិង្សា ហើយនេះក៏ស្ដែងចេញតាមរយៈសេចក្ដីថ្លែងការណ៍របស់ប្រធានអាស៊ាន តាំងពីដើមឆ្នាំ២០២២មកម្ល៉េះ។ ទន្ទឹមគ្នានេះ អាស៊ានក៏បានជំរុញឲ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់ចៀសវាងការប្រើប្រាស់កម្លាំង។

សូមជម្រាបថា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ មេដឹកនាំអាស៊ានទាំងអស់ បានវាយតម្លៃ និងចេញសេចក្តីសម្រេចចិត្តរបស់ខ្លួន ស្តីពីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច របស់មីយ៉ាន់ម៉ា។ មេដឹកនាំអាស៊ាន បានគូសបញ្ជាក់ថា មីយ៉ានម៉ានៅតែជាផ្នែកសំខាន់របស់អាស៊ាន ហើយបានពិចារណាតាមមាត្រា៧ និង២០ នៃធម្មនុញ្ញអាស៊ាន ក៏បានរំលឹកឡើងវិញនូវកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨ និង៣៩ កន្លងមក។

ថ្នាក់ដឹកនាំអាស៊ាន យល់ឃើញថា ស្ថានការណ៍នៅមីយ៉ាន់ម៉ានៅតែធ្ងន់ធ្ងរ និងមានភាពផុយស្រួយ ជាមួយនឹងការកើនឡើងនៃអំពើហិង្សា ដែលជាកង្វល់ចម្បងប៉ះពាល់មិនត្រឹមតែមីយ៉ាន់ម៉ាប៉ុណ្ណោះទេ ថែមទាំងដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានផងដែរនោះ អាស៊ានប្ដេជ្ញាចិត្តជួយមីយ៉ាន់ម៉ា ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងយូរអង្វែងសម្រាប់វិបត្តិបច្ចុប្បន្ន។

ជាមួយនឹងភាពជឿនលឿនតិចតួច ដែលសម្រេចបានក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច កងទ័ពជាតិមីយ៉ាន់ម៉ាមានតួនាទីក្នុងការអនុវត្តតាមការប្តេជ្ញាចិត្តចំពោះថ្នាក់ដឹកនាំ អាស៊ាន។

អាស៊ានបានទទូចឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្ធូរបន្ថយភាពតានតឹង និងអត់ធ្មត់ជាអតិបរមា ហើយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលកាន់អាវុធ គួរតែទទួលខុសត្រូវដោយតម្លាភាព និងត្រូវបានថ្កោលទោសចំពោះអំពើហិង្សា ដោយកត់សម្គាល់ថា កងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា គឺជាកម្លាំងយោធាដ៏ធំបំផុតតែមួយគត់នៅក្នុងមីយ៉ាន់ម៉ា។ ។

អត្ថបទដែលជាប់ទាក់ទង